CamNews

Jose Mourinho ខ្មាស់គេរកលេខដាក់គ្មាន ខណៈគេបដិសេធចាប់ដៃ ហើយក្រុមត្រូវចាញ់គេទៀត

ព័ត៌មានកីឡា៖ ហេតុការណ៍ដែលមិនគួរឲ្យនឹកស្មានដល់​របស់ក្រុម Chelsea កាលពីប្រកួត FA Cup ត្រូវ​ប៉ះជាមួយ ក្រុម Bradford បានធ្វើឲ្យថ្នាក់ដឹកនាំ អាម៉ាសស្ទើតែមិនអាចយកមុខទុកនៅលើករ ក្រោយ​ពីលទ្ធ​ផលបានបង្ហាញ ។

ជាទម្លាប់មួយដ៏សាមញ្ញប្រចាំជីវិតរបស់លោក Jose Mourinho ដែលគាត់តែងតែបង្ហាញពីកិច្ចស្វាគមន៍​​ស្រលាញ់រាក់ទាក់​ចំពោះថ្នាក់ដឹកនាំ ក្រុមទាំងអស់ដែល​ដឹកនាំក្រុមប្រកួតជាមួយ Chelsea ដោយ​ការចាប់ដៃ បង្ហាញពីមិត្ដភាពក្រោយពីក្រុម របស់គាត់មានប្រៀបលើដៃគូរ (អាចរកពិន្ទុបានមុន) ។ ​ហើយ​​ទម្លាប់មួយនេះ ត្រូវបានទទួលស្គាល់ច្បាស់ណាស់ ពី បណ្ដាថ្នាក់ដឹកនាំទាំងឡាយ​ ទាំងក្នុង និង ក្រៅទឹក​ដី Premier League ។ ប៉ុន្ដែទម្លាប់នៃការចាប់ដៃនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្រុម មួយចំនួនតូចយល់​ថា គាត់​កំពុងតែមើលងាយគេ​ ហើយមិនត្រឹមតែប៉ុណ្ណោះយល់ថាគាត់ជាមនុស្សឈ្លើយទៀតផង ។ ដូចគ្នា​នឹងការយល់ឃើញដូច្នោះ បើសូម្បីតែ​លោក Phil Parkinson ថ្នាក់ដឹកនាំក្រុម​ Bradford ​ក៏មិនយល់​ស្រប​និងទង្វើររបស់គាត់ ដែរ ដែលខណៈពេល លោក Mourinho មកសុំចាប់ដៃផ្ទាល់ តែគាត់បែជាធ្វើប្រងើយ​កន្ដើយ មិនរវីរវល់ទាល់តែសោះ ។

ថ្នាក់ដឹកនាំក្រុម Chelsea បានធ្វើដំណើរយ៉ាងរីករាយ ស្រស់ស្រាយ ក្លាហាន ទៅកាន់លោក Phil Parkinson ខណៈពេលដែលក្រុមរបស់ខ្លួន​បាន កំពុងតែមានប្រៀបលើដៃគូរ របស់ខ្លួន​ ដោយក្រុម​ អាច​ស្វែងរកពិន្ទុបាន ២ គ្រាប់​មុន​ នៅនាទីទី ២១ និង នាទីទី ៣៨ ។ ​ប៉ុន្ដែជាអកុសល Chelsea មិន​អាចបង្កើតពិន្ទុបានតទៅទៀតឡើយ​ ចាប់ត្រឹមពីនាទីទី ៤១ ទៅ ក្រុម Bradford អាចរកបានពិន្ទុជាប់ៗ​គ្នាដល់ទៅ ៤ គ្រាប់រហូតដល់ចប់ ការប្រកួត​ ក្នុងពិន្ទុ ២ ទល់នឹង ៤ ។

ដកស្រង់សម្ដីពិតរបស់ ថ្នាក់ដឹកនាំ Chelsea បានលើកឡើងថា​ គាត់ពិតជាខ្មាស់គេជាខ្លាំង​​ស្ទើរកលេខ​ដាក់គ្មាន ខណៈដែលការប្រកួតបានបង្ហាញលទ្ធផល ។ មិនត្រឹមតែប៉ុណ្ណោះ ដើមការប្រកួត ២ គ្រាប់ដំ​បូង គាត់ខំតែអបអរសាទរសំចាប់ដៃ Phil Parkinson តែត្រូវគេបដិសេធ ប្រងើយកន្ដើយ មិនរវល់ការ​ស្វាគមន៍របស់គាត់ ហើយលទ្ធផលត្រូវចាញ់គេទៀត​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror