មនុស្សគ្រប់រូបតែងតែចង់បាននូវរាងស្អាត ឱ្យស័ក្តិសម ទៅនឹងដងខ្លួនរបស់ខ្លួនមិនថា មនុស្ស
ប្រុស ឬស្រីនោះទេ អ្នកខ្លះចង់ឡើងទម្ងន់ ចំណែកអ្នកខ្លះទៀត ចង់សម្រកទម្ងន់ ដើម្បីឱ្យដង
ខ្លួន មានរាង កាន់តែសិចស៊ី។ ជាពិសេស សំរាប់យុវវ័យបច្ចុប្បន្នតែម្តង សម្រស់និង រាង គឺជា
រឿងសំខាន់បំផុត សំរាប់ពួកគេ។ ខាងក្រោមនះ គឺជាវិធីងាយៗ មួយចំនួន ជួយឱ្យអ្នកឡើង
ទម្ងន់បាន យ៉ាងឆាប់រហ័ស។

១/ បញ្ឈប់រាល់ការហាត់កីឡា៖ ប្រសិនបើ អ្នកចង់ឡើងទម្ងន់ បានឆាប់រហ័ស អ្នកត្រូវតែ
បញ្ឈប់ រាល់ការហាត់កីឡាទំាងអស់។ នេះគឺជាវិធីល្អមួយ សំរាប់អ្នកចង់ឡើងទម្ងន់ ព្រោះថា
រាល់ពេលហាត់កីឡា វានឹងធ្វើឱ្យចលនាសាច់ដុំ និង សរសៃឈាម រត់ ដែលធ្វើឱ្យជាតិខ្លាញ់
ក្នុងខ្លួនត្រូវដុតរំលាយ។ ដូច្នេះ ការបោះបង់ចោលការហាត់កីឡា វានឹងជួយអ្នកឱ្យឡើងទម្ងន់
បានយ៉ាងមានប្រសិទ្ធិភាព។

២/ បញ្ឈប់ការទទួលទានបន្លែ៖ បន្លែ គឺជាប្រភេទអាហារបៃតងម្យ៉ាង សម្បូរដោយ វីតាមីន
ជាច្រើន ដូចជា៖ សារធាតុរ៉ែ និង សារធាតុចិញ្ចឹមផ្សេងទៀត ដែលមានតួនាទី យ៉ាងសំខាន់
ក្នុងការដុតរំលាយសារធាតុខ្លាញ់ក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវឈប់ទទួលទានបន្លែ ជំនួសដោយ
ការទទួលទានប្រភេទអាហារណា ដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនវិញ ដូចជា៖ សាច់ជាប់
ខ្លាញ់ ប័រ។ល។

៣/ ទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន៖ ការទទួលទានភេសជ្ជៈ ដែលមានជាតិស្ករ
ច្រើន អាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ដោយអ្នកកាត់បន្ថយការទទួលទឹក ជំនួស
ដោយ ទឹកក្រូច បង្អែម និង ភេសជ្ជៈ មួយចំនួនទៀត ដែលមានជាតិស្ករច្រើន៕

ដោយ៖ វណ្ណៈ
ប្រភព៖ leancurves