ភ្នំពេញៈ នាពេលកន្លងមក ធ្លាប់មានព័ត៌មាន លេចឮល្ហិចល្ហៀង មិនដាច់ថា តារាសម្តែង និងជាពិធីការិនី ចំណូលថ្មី អ្នកនាង កែវ នីសា មានការអាក់អន់ស្រពន់ចិត្ត មើលមុខគ្នាមិនចំ ជាមួយស្រីស្អាត កញ្ញា តេង លក្ខិណា ដោយសារតែ បុរសរូបសង្ហារ លោក លឹម ជាឡាយ តែក្រោយពីមានការ លេចឮបែបនេះ ត្រូវបាន ពួកគេព្យាយាមលាក់បាំង និងច្រានចោលការ លើកឡើងនោះថា ជាព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ មិត្តភាព របស់ពួកគេនោះទេ ។

ប៉ុន្តែការលេចឮព័ត៌មាន នេះមិនទាន់ស្ងប់ស្រួលបួលផង ក៏ស្រាប់តែមានការលើកឡើងថ្មី តពីមួយទៅមួយ ពីប្រភពអ្នកសិល្បៈ ឲ្យដឹងថា បញ្ហាជម្លោះមើលមុខ គ្នាមិនចំរវាង អ្នកមេម៉ាយចាយ សម្រស់នាង កែវ នីសា និង កញ្ញា តេង លក្ខិណា នោះ មិនមែនបណ្តាលមកពីរឿង តារាសម្តែងរូបសង្ហារ លោក លឹម ជាឡាយ តែ មួយរឿងទេ តាមពិតទៅតារាស្រីល្បី ឈ្មោះ មួយគូនេះ មានការអាក់អន់ ស្រពន់ចិត្ត កាច់កុងគ្នា ដោយសារ តែការប្រជែងតំណែង នៅក្នុង ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹង បន្តទៀតថា ការពិតតារាស្រីរាង ខ្ពស់ស្រឡះ ទម្រង់មុខស្រស់ កញ្ញា តេង លក្ខិណា បានបោះជំហានចូលប្រឡូក ក្នុងអាជីពជាពិធីការិនី ច្រើនឆ្នាំហើយតែ សន្ទុះការងាររបស់នាង ហាក់ ដូចជាគ្មាន ការរីកចម្រើនទេ ប៉ុន្តែក្រោយពី អ្នកនាង កែវ នីសា ដែលជាពិធីការិនីចំណូលថ្មី បោះជំហានចូល ទៅគេសង្កេតឃើញថា ការងារជាពិធីការិនី របស់នាងមាន ច្រើនវ៉ាដាច់ ពិធីការិនីប្រចាំកម្មវិធី “A1ខនសឺត” ហើយនៅអំឡុងពេល នីសា បម្រើការងារនៅស្ថានីយ ទូរទស្សន៍ខាងលើនេះ នាងបានតម្កើងឫកពា មិនផ្តល់ តម្លៃ ឲ្យពិ ធីការិនីផ្សេងទេ ។

ទាក់ទងទៅនិងបញ្ហានេះ ត្រូវបានអ្នកសិល្បៈមួយចំនួន បង្ហើបប្រាប់Looking TODAY ឲ្យដឹងដោយសុំមិន បញ្ចេញ ឈ្មោះថា ដោយសារតែនាង កែវ នីសា សម្ញែងភាព ហ៊ឺហារ មិនខ្លាចរអា និងផ្តល់តម្លៃឲ្យអ្នកដែល បម្រើការងារនៅទីនោះ ទើបធ្វើឲ្យនាង និង កញ្ញា តេង លក្ខិណា ប៉ះសម្តីគ្នាមួយប្រាវធ្វើឲ្យ ចំណងមិត្តភាព ដែលធ្លាប់តែ រាប់អានគ្នាត្រូវកែប្រែ មកជា សត្រូវភ្លាមៗ ហើយមូលហេតុដែលធ្វើឲ្យ ពួកគេទាំងពីរនាង ចង ចញ្ចើម ដាក់គ្នាដោយសារ តែពិធីការិនីសាច់ សរនាង កែវ នីសា មានការឆ្លក់វង្វេង និងការងារបញ្ចេញ រិទ្ធ សាច់ចំអក់ឲ្យ កញ្ញា លក្ខិណា ដែលចូលបម្រើការងារយូរ តែគ្មានភាពរីកចម្រើន មិនសូវមានកម្មវិធី កាន់ច្រើន ដូចនាង ។

ជាមួយគ្នានោះ ប្រភពខាងលើ បានលួចខ្សឹបបង្ហើបថា អ្នកនាង កែវ នីសា ក្រៅពីមានជម្លោះ ជាមួយ កញ្ញា តេង លក្ខិណា នាងក៏កំពុងតែ មានភាពរកាំរកូស ជាមួយ កញ្ញា ជីជី ពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត” ផងដែរ ។ ដោយសារតែមាន បញ្ហាមិនចេះចប់មិនចេះហើយនេះ កាលពីពេលថ្មីកន្លងទៅ អ្នកនាង កែវ នីសា ធ្លាប់បានប្រកាសថា នាងនឹងដើរចេញពី ទូរទស្សន៍ ស៊ី ធី អ៊ីន ទៅស្ថានីយទូរទស្សន៍ បាយ័នវិញ ប៉ុន្តែក្រោយ ពីនាងប្រកាស រហូតមក ដល់ពេលនេះ គេនៅតែឃើញវត្តមាននាង នៅជ្រកក្រោម ដំបូលទូរទស្សន៍ ស៊ី ធី អ៊ីន ដដែល ។

ជុំវិញការលើកឡើងពីរឿងនេះ Looking TODAY មិនអាចទាក់ទងទៅ តារាស្រីរូបស្រស់ សាច់សរ ទាំងពីរដួង នេះ ដើម្បីសាកសួរបានទេ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ ។ មានតែរង់ចាំអ៊ុត មើលទាំងអស់គ្នា ថាការ លើកឡើងខាងលើនេះ ជាការពិតឫយ៉ាងណា ព្រោះថាក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ មុននិងក្រោយ គង់តែទម្លាយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល