ក្រុងឡុងដ៍ៈ តោខៀវ Chelsea ចាប់ផ្តើមធ្លាក់ជើងក្នុងខណៈ២ប្រកួតចុងក្រោយក្នុង Premier
League មិនដែលឈ្នះ សោះ គឺបានត្រឹមតែស្មើ១ ចាញ់១ បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ
Newcastle United លុត ២-០ កាលពីសប្តាហ៍មុន និងយប់នេះទៀតប្រកួតបានត្រឹមស្មើ ២-២
ជាមួយក្រុមភ្ញៀវ West Bromwich នៅកីឡដ្ឋាន Stamford Bridge ។

ការទទួលបានតែ១ពិន្ទុក្នុងទឹកដី នាយប់នេះបានធ្វើឲ្យក្រុមរបស់លោក Jose Mourinho ធ្លាក់ពី
លេខ៣មកឈរ នៅលេខ៤ជាបណ្តោះ អាសន្នវិញដោយមានតែ២១ពិន្ទុ ចាញ់ក្រុមឈរនៅ កំ
ពូលតារាងកាំភ្លើងធំ Arsenal ៤ពិន្ទុពីក្នុង សប្តាហ៍ទី១១ក្នុងជើងទី១ ។ កីឡាករចំណូលថ្មី Samuel
Eto’o បានស៊ុតគ្រាប់នាំមុខឲ្យ Chelsea នៅនាទីចុងម៉ោង ក្នុងវគ្គទី១ មុនពេលដែលមិត្តរួមក្រុម
ខ្សែបម្រើ Edin Hazard បានស៊ុតគ្រាប់បានតាមបាន ២-២វិញនៅនាទីទី៩០ ក្រោយពេលដែល
Shane Long និង Stephane Sessegnon ធ្វើបានសម្រេចម្នាក់មួយគ្រាប់ឲ្យ West Brom នៅនា
ទី៦១ និង ៦៨ ។

យ៉ាងណាមិញនៅដើមរដូវកាលថ្មីនេះ ហង្សក្រហម Liverpool ហាក់បីដូចជាកំពុង ឡើងជើងខ្លាំង
ណាស់ បើទោះបីជា បានកាប់កាប់កំពូលតារាង បាន៣សប្តាហ៍ក៏ដោយ ដោយបានសង្កត់ក្រុមភ្ញៀវ
Fulham មិនឲ្យតដៃរួចនាយប់មិញនេះ ដោយលទ្ធផល ៤-០ និងបានផ្លោះចេញពីតំណែងលេខ៣
ទៅឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្នវិញដោយចាញ់ ក្រុមឈរនៅកំពូលតារាងតែ២ពិន្ទុ
នោះទេ ។

ខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្គាយ Luis Suarez បន្តធ្វើបានល្អដដែលជាមួយនឹង ការបំប៉ោងសំណាញ់
ទីបាន២ គ្រាប់ម្នាក់ ឯងនៅនាទីទី៣៦ និង ៥៤ ជាមួយនឹងសមាជិកក្រុម Martin Skrtel រកបានគ្រាប់
ទី២នៅនាទី២៦ ក្រោយពេលដែល កីឡាករ Fernando Amorebieta របស់ Fulham ជួយស៊ុតគ្រាប់
ទី១ឲ្យ Liverpool នៅនាទីទី២៣នោះ ដែលនាំឲ្យចប់ ការប្រកួតពេញម៉ោង Liverpool ៤ និង Fulham
០៕

<object width="500" height="400" data="http://www.youtube.com/v/Y7K4YS4L1fY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Y7K4YS4L1fY&rel=1" /></object>

<object width="500" height="400" data="http://www.youtube.com/v/O-9cNZbs13Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/O-9cNZbs13Q&rel=1" /></object>

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល