Samsung កំពុងអភិវឌ្ឍនាឡេកាឆ្លាតវៃថ្មី ស្រឡាយ ស្មាតវ៉ច Gear ដោយមានបំពាក់ស៊ីម ដូចទូរ
ស័ព្ទ និងមានឈ្មោះថា Gear Solo ។

ក្រុមហ៊ុន Samsung កំពុងតែវាយលុកទីផ្សារនាឡេកាឆ្លាតវៃ និងឧបករណ៍ពាក់នឹងដៃ ដោយបាន
បញ្ចេញផលិតផលទាំងនេះ ជាបន្តបន្ទាប់ កាលពីពេលកម្លង។ Samsung បានបញ្ចេញ Galaxy
Gear កាលពីឆ្នាំទៅ រួចក៏បានឧទ្ទេសនាម Gear 2, Gear 2 Neo និង Gear Fit កាលពីខែកុម្ភៈ ឆ្នាំ
២០១៤។

Samsung ចង់គ្រប់គ្រងទីផ្សារ Smartwatch

ប៉ុន្ដែ Samsung ហាក់មិនចង់ឈប់ត្រឹមនេះ។ កាលពីពេលថ្មីៗនេះ ទំព័រ Korea Herald បានដក
ស្រង់ព័ត៌មានពីប្រភពមួយ បង្ហាញថា Samsung កំពុងអភិវឌ្ឍនាឡេកាឆ្លាតវៃថ្មី ស្រឡាយ ស្មាតវ៉ច
Gear ដោយមានបំពាក់ស៊ីម និងមានឈ្មោះថា Gear Solo ។

ការបំពាក់ស៊ីម នឹងជួយឱ្យ Gear Solo អាចហៅទូរស័ព្ទចេញ ឬទទួលការហៅចូល ដោយមិនបាច់
ភ្ជាប់ស្មាតហ្វូន ដូចទៅនឹងនាឡេកាឆ្លាតវៃនាបច្ចុប្បន្ន របស់ Samsung ។

ព័ត៌មានរបស់ទំព័រ Korea Herald ត្រូវបានផ្ដល់ដោយ ការិយាល័យកម្មសិទ្ធិបញ្ញារបស់កូរ៉េខាង
ត្បូង ហើយឈ្មោះ Gear Solo ក៏ហាក់ចង់បញ្ជាក់អំពីសមត្ថភាពដំណើរការដោយឯករាជ (មិនបាច់
ភ្ជាប់ស្មាតហ្វូន) របស់ smartwatch នេះ។

យោងតាមទំព័រ Korea Herald ដំបូង Samsung នឹងសហការណ៍ជាមួយក្រុមហ៊ុនអ៊ីនធឺរណិត SK
Telecom របស់កូរ៉េខាងត្បូង ដើម្បីបញ្ចេញស្មាតវ៉ចនេះ ប៉ុន្ដែ ក្រោយមក ក្រុមហ៊ុន អាចនឹងនាំយក
Gear Solo ទៅលក់នៅទីផ្សារអន្ដរជាតិ។

យ៉ាងណាក៏ដោយ Samsung មិនទាន់បានបញ្ចេញប្រតិកម្មណាមួយ ទាក់ទិននឹងព័ត៌មានបែកធ្លាយ
នេះនៅឡើយ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Korea Herald/Techtimes