ទាំងនេះមិនមែនជាសណ្ឋគារប្រភេទប្រណិតនោះទេ ប៉ុន្ដែនៅពេលបានឃើញ អ្នកនឹងមាន
ការភ្ញាក់ផ្អើលរកអ្វីមកប្រៀបផ្ទឹមមិនបាន ដោយសារតែវាត្រូវបានរចនាឡើងប្រកបដោយភាព
ច្នៃប្រឌិត និងប្លែកភ្នែក។

សណ្ឋាគារពន្ធនាគារ Karosta - Latvia

សណ្ឋាគារដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារគួរអោយចាប់អារម្មណ៍ និងចម្លែកបំផុត
ក្នុងឆ្នាំ ២០១១ នោះគឺសណ្ឋាគារ Karosta (Karosta Prison Hotel) ជាពន្ធនាគារចាស់របស់
KGB(ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សូវៀត)។ ពុំមានអ្នកណាម្នាក់ដឹងច្បាស់ថា មានអ្វីកើត
ឡើងនៅខាងក្នុងរបងពន្ធនាគារចាស់របស់សូវៀតនេះនោះទេ ប៉ុន្ដែកម្មវិធីទូរទស្សន៍ អាមេរិក
ដែលមានឈ្មោះថា “Ghosthunters International” បានហៅវាថាជាតំបន់ដែលមានអាថ៌កំបាំង
បំផុតក្នុងពិភពលោក។ វាជាកន្លែងដែលគួរអោយខ្លាច ប៉ុន្ដែមនុស្សមួយចំនួន បន្ទាប់ពីបញ្ចេញ
ភាពក្លាយហានដើម្បីស្នាក់នៅទីនេះមួយយប់ ពួកគេនឹងមានអារម្មណ៍ពេញចិត្តចំពោះ"សេវាកម្ម" នៅទីនេះ។

សណ្ឋាគារ Anantara (Anantara Golden Triangle Hotel) ប្រទេសថៃ

សណ្ឋគារត្រីកោណមាស Anantara នៅប្រទេសថៃស្ថិតនៅក្នុងតំបន់ត្រីកោណមាស ដែលមាន
ទេសភាពស្រស់ស្អាត។ សណ្ឋាគារមានរចនាបថប្លែកភ្នែក សេវាកម្មពិសេសៗ បានធ្វើអោយ
វាក្លាយជាកន្លែងលំហែកាយប្រកបដោយភាពល្អឯក ជាមួយនឹងតុល្យភាពនៃភាពប្លែកភ្នែក និង
ថ្លៃថ្នូ។

សណ្ឋគារ Hotel de Glace — Quebec កាណាដា

ស្ថិតនៅក្នុង Top 3 នៃសណ្ឋាគារចម្លែកបំផុតក្នុងពិភពលោក នោះគឺសណ្ឋាគារ Hoel de Glace
នៅក្នុងក្រុង Quebec ប្រទេសកាណាដា។ សម្រស់ និងរចនា "មិនធម្មតា" របស់វា ស្ថិតនៅក្នុង
ចំណោមនៃសណ្ឋាគារដ៏តិចតួចដែលធ្វើពីដុំទឹកកកពិតប្រាកដ ហើយវាក៏ជាសណ្ឋាគារតែមួយ
គត់នៅអាមេរិកខាងជើងដែលធ្វើពីទឹកកក។ សណ្ឋាគារនេះត្រូវបានបើកដំណើរការចាប់ពីខែ
មិថុនាជារៀងរាល់ឆ្នាំ រហូតដល់ទឹកកកនោះបានរលាយ និងហូរចូលក្នុងទន្លេ St. Lawrence។

សណ្ឋគារសារមន្ទីរ Museumotel នៅបារាំង

សណ្ឋាគារនេះត្រូវបានរចនាឡើងដោយ Pascal Haüserman កាលពីឆ្នាំ ១៩៦០ ជាមួយនឹង
តួនាទីដូចជារណប់នៃសណ្ឋាគារធំមួយទៀត។ វាត្រូវបានកែលំអអោយទៅជាសណ្ឋាគារសារ
មន្ទីរកាលពីឆ្នាំ ២០០៦ ចាប់តាំងពីពេលនោះមក វាក៏មានឈ្មោះល្បី ក៏ដូចជាទទួលបានជោគ
ជ័យយ៉ាងធំធេង។

សណ្ឋាគារ Thorngrove Manor — Adelaide Hills អូស្ដ្រាលី

Thorngrove Manor គឺជាទ្រព្យសម្បតិ្ដដ៏អស្ចារ្យនៅ Adelaide Hills នៃប្រទេសអូស្ដ្រាលី។ វិធី
តុបតែងប្រកបដោយភាពទាក់ទាញ និងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់វា បានធ្វើអោយភ្ញៀវជាតិ និងអន្ដរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។

សណ្ឋាគារ Kolarbyn Eco (Kolarbyn Eco Lodge) - ស៊ុយអែត

នេះគឺជាសណ្ឋគារដែលមានលក្ខណៈធម្មជាតិបំផុតដែលមិនធ្លាប់មានពីមុនមក។ Kolarbyn Eco Lodge ត្រូវបានគេបង្កើតឡើងដើម្បីកាត់បន្ថយឥទ្ធិពលនៃសម័យទំនើបដើម្បីអោយភ្ញៀវបាន
ស្ថិតនៅក្នុងធម្មជាតិ។

សណ្ឋាគារ Blow Up Hall 5050 — Poznan ប៉ូឡូញ

ស្ថិតនៅក្នុងក្រុង Poznan របស់ប៉ូឡូញ Blow Up Hall 5050 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា
ទំនើបចុងក្រោយនៃសតវត្សទី ២១។ ភ្ញៀវនៅទីនេះនឹងទទួលបានទូរស័ព្ទ iPhone មួយគ្រឿង
បន្ទាប់ពីបានចុះឈ្មោះស្នាក់នៅទីនេះ។

Silken Puerta America - Madrid, អេស្បាញ

សណ្ឋគារទំនើបនេះត្រូវបានរចនាដោយស្ថាបត្យករ និងសិល្បករដ៏ល្បីឈ្មោះក្នុងពិភពលោក។
បើទោះជាសណ្ឋាគារនេះមានលំដាប់ផ្កាយ ៥ ប៉ុន្ដែតម្លៃរបស់វាមិនខ្ពស់ជាងសណ្ឋាគារដទៃនោះ
ដែរ។ បន្ទប់និមួយៗនៅក្នុងសណ្ឋាគារនេះ មិនមានលក្ខណៈដូចគ្នានោះឡើយ បន្ទប់និមួយៗ គឺ
មានរចនាបថដោយឡែករបស់វា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing