ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានស្នើឲ្យកម្ពុជា ដោះស្រាយ ឲ្យបានឆាប់រហ័សនូវបំណុល ដែលជំពាក់កាលពីអំឡុង ទសវត្សន៍ឆ្នាំ១៩៧០ ក្នុងរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់។ បំណុលទាំងនោះ កើតមានគ្រា ដែលប្រទេសមហាអំណាចមួយនេះ បានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា បង្ករការបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារច នាសម្ព័ន្ធ និងបន្សល់ភាពឈឺចាប់ជាពន់ពេកមកលើប្រជាពលរដ្ឋកម្ពុជា។

អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាលោក ស៊ន ម៉ាស៊ិនថូស (McIntosh, Sean) បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមសារអេឡិចត្រូនិកនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ថា សហរដ្ឋអាម៉េរិករំពឹងថា កម្ពុជា នឹងមានការដោះស្រាយឲ្យបានឆាប់រហ័ស ចំពោះបំណុលរបស់រដ្ឋាភិបាលចាស់ នៃកម្ពុជា (ប្រមុខរដ្ឋ លន់ នល់) បានខ្ចីអាម៉េរិក ដើម្បីយកទៅទិញកសិកម្មកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។

លោក McIntosh, Sean បានបញ្ជាក់ថា «បំណុលដែលកើតឡើងដោយភាគីកម្ពុជា បានទិញទំនិញកសិកម្ម ក្នុង អំឡុងទសវត្សរ៍ឆ្នាំ៧០ គឺជាបញ្ហាទ្វេភាគីយូរអង្វែង។ នៅក្រោមច្បាប់អន្តរជាតិ រដ្ឋាភិបាល (បច្ចុប្បន្ន) គឺទទួលខុស ត្រូវចំពោះកាតព្វកិច្ច នៃបញ្ហារដ្ឋាភិបាលចាស់ៗរបស់ពួកគេ។ យើងសង្ឃឹមថា កិច្ចព្រមព្រៀងសងបំណុលអាច ឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ។ យើងបានស្នើឡើងសម្រាប់ដំណើរការដោះស្រាយបញ្ហានេះ និងជំរុញ ឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកនូវសំណើនេះ។ ការទូទាត់សំណងរបស់ខ្លួន នឹងបង្កើនការជំពា ក់និងសមត្ថភាព ដើម្បីចូលដំណើរការទីផ្សារមូលធនអន្តរជាតិរបស់ប្រទេសកម្ពុជា»។

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរដ្ឋលោក លន់ នល់ បានខ្ចីលុយសហរដ្ឋអាម៉េរិក រហូតដល់ជាងមួយ រយលានដុល្លារ ដើម្បីយកទៅធ្វើសង្គ្រាមដណ្តើអំណាចរវាងខ្មែរ និងខ្មែរ ហើយបំណុលនោះ បានកើនឡើងដល់ ជាងបីរយលានដុល្លាររហូតមកដល់ពេលនេះ។

បំណុលនេះ ត្រូវបានរាជរដ្ឋាភិបាលបច្ចុប្បន្ន តែងតែសុំលើកលែងពីរដ្ឋាភិបាលអាម៉េរិក ដោយបង្វិលបំណុលនេះ ទៅជាជំនួយមនុស្សធម៌ និងសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាដើម។ ប៉ុន្តែសំណើរនេះ ត្រូវបានអាម៉េរិក ឆ្លើយតបជាច្រើនលើកច្រើនសារមកហើយថា ព្រឹទ្ធសភាអាម៉េរិក កំពុងធ្វើការពិចារណា។ ទោះបីជាយ៉ាងណា សហរដ្ឋអាម៉េរិក រហូតមកដល់ពេលនេះ បែរជាឲ្យកម្ពុជាធ្វើការដោះស្រាយឲ្យបានឆាប់រហ័សទៅវិញ។

រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា បំណុលដែលកម្ពុជាបានជំពាក់អាម៉េរិកនាពេលនោះ គឺអាម៉េរិកឲ្យខ្ចី ដើម្បីយកមកធ្វើសង្គ្រាមជាមួយនឹងខ្មែរគ្នាឯង ខណៈដែលប្រទេសកម្ពុជាបានកំពុងរីកចម្រើនខ្លាំងនោះ៕

យន្តហោះអាម៉េរិក ទម្លាក់គ្រាប់បែកចង្កោមរាប់លានគ្រាប់ បំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជា អំឡុងពេលសង្រ្គាម

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល