ភ្នំពេញ៖ តារាសម្តែង សាន សុម៉ាលី បន្ទាប់ពីបាត់ខ្លួន អស់រយៈពេល យ៉ាងយូរ ពីពិភពសិល្បៈ និង ក្រោយពេលបរាជ័យ ស្នេហា ជាច្រើនលើក ច្រើនសានោះ ស្រាប់តែថ្មីៗនេះ នាងបានលេចមុខជាថ្មី ជាមួយនឹងភាពសិចស៊ី កាន់តែខ្លាំងឡើងៗ ធ្វើឲ្យទស្សនិកជនម្នាក់ៗ ស្ទើរឈាមច្រមុះ នឹងសម្រស់ដើមទ្រូង មូលក្បំរបស់នាង ។

តាមរយៈរូបសម្រស់ ស្រស់ក្មេងសាច់ឡើងសខ្ចីនេះ បានធ្វើឲ្យតារាសម្តែង សាន សុម៉ាលី ហាក់មានមន្តស្នេហ៍ខ្ពស់ តែគេបានដឹងថា ស្រីស្អាតរូបនេះ ក៏អភ័ព្វស្នេហ៍មិនធម្មតាដែរ។ ខណៈកន្លងមកនេះ នាងតែងបរាជ័យបែកបាក់ ស្នេហា ជាបន្តបន្ទាប់ រហូតដល់ថ្នាក់ធ្វើឱ្យនាង ឆ្អែតឆ្អន់ចិត្ត និង ឈឺចាប់ស្ទើរធ្លុះធ្លាយ បេះដូងផ្ទុះចេញមកខាងក្រៅ ព្រោះតែរឿងស្នេហាហេងស៊យ មួយនេះ។

ប៉ុន្តែបើទោះបីជា សាន សុម៉ាលី ធ្លាប់បានឆ្លងកាត់ ភាពជូរចត់នឹងស្នេហាជាច្រើនអន្លើក្តី ក៏ស្រីស្រស់រូបនេះ មិនរាថយនឹងការប្រឡូករឿង សាងសម្ព័ន្ធភាពស្នេហានេះឡើយ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ គឺក្រោយពេលនាងផ្អាកសម្តែងមួយសន្ទុះមកនោះ គឺស្រាប់តែគ្រានេះលេចមុខ សុម៉ាលី គ្រហើៗជាថ្មី ហើយក៏កាន់តែសិចស៊ី ជាងមុនខ្លាំង ទៅទៀត។

ទន្ទឹមនឹងគ្នានេះដែរ បើក្រឡេកទៅមើល នៅក្នុងទំព័របណ្តាញសង្គមទំនាក់ទំនង ហ្វេសប៊ុក របស់ សាន សុម៉ាលី ត្រូវបានគេសង្កេត ឃើញថា មួយរយៈពេលចុងក្រោយនេះ នាងហាក់ថតបញ្ចេញរូបជាហូរហែ ដោយក្នុងនោះ ភាគច្រើនគឺសុទ្ធសឹង ជារូបមានលក្ខណៈ សិចស៊ីបញ្ចេញគល់ភ្លៅ រន្ធផ្ចិត និង រង្វះចង្អូរដើមទ្រូងជាដើម។ មិនតែប៉ុណ្ណោះ សុម៉ាលី ក៏ធ្លាប់រងនូវការរិះគន់ខ្លះៗ ពីសំណាក់មជ្ឈដ្ឋាន អ្នកគាំទ្រខាងក្រៅសិល្បៈ ជុំវិញការស្លៀកពាក់ សិចស៊ីមិនសំចៃដៃ នេះផងដែរ។

យ៉ាងណាមិញថ្មីៗនេះ គេទើបបានប្រទះឃើញ តារាសម្តែង សាន សុម៉ាលី ផ្គើនមិនខ្លាចការរិះ បានញ្ចេញរូបថត១ សន្លឹកជារូបសិចស៊ីខ្លាំងបំផុត ហើយតាមរយៈរូបថត បញ្ចេញដើមទ្រូងសខ្ចី ១សន្លឹក របស់ សុម៉ាលី នាពេលនេះ ក៏មានការលើក ឡើងថា តារារូបនេះ កំពុងតែបង្ហាញ ពីមហិច្ឆតា យកសម្រស់ដើមទ្រូង ទាក់ទាញប្រជាប្រិយភាព និងការចាប់អារម្មណ៍ ពីសំណាក់បុរសសម្បូរទ្រព្យស្តុក ។

ចំពោះការបញ្ចេញ ដើមទ្រូង បង្ហាញភាពសិចស៊ី ដើម្បីស្វែងរកភាពទាក់ទាញ ដោយមិនខ្លាចការរិះគន់ ពីសំណាក់ សាន សុម៉ាលី ពេលនេះ បានធ្វើឲ្យមជ្ឈដ្ឋាន អ្នកគាំទ្រចោទ ជាសំណួរថា តើនេះអាចជាចេតនា របស់តារាស្រី វ័យក្មេង សាន សុម៉ាលី មានបំណងទាញ ការចាប់អារម្មណ៍ ពីមហាជន ឬមួយដើម្បីទាក់ទាញ ចិត្តកន្លង់ៗ អ្នកមានទ្រព្យ ឲ្យលង់ស្នេហ៍លើរូបនាង?

ដោយឡែក ការលេចមុខសម្ញែងភាពសិចស៊ី លើសដើមនេះ នាំឲ្យមានមតិខ្លះ លើកឡើងថា បណ្តាលមកពីតារារូបនេះ មានចេតនា ចង់បង្អួតបុរស ដែលនាងធ្លាប់ខកស្នេហ៍ជាមួយ។ ម្យ៉ាងវិញទៀត ដោយសារតារារូបនេះ ចង់ទទួលបានប្រជាប្រិយភាពឡើងវិញ នៅពេលនាងវិល មកកាន់សង្វៀនសិល្បៈ ជាថ្មីនោះ។

គេហទំព័រ LookingTODAY មិនអាចស្វែងរកការបកស្រាយពី កញ្ញា សាន សុម៉ាលី បានទេ នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤នេះ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល