CamNews

ឃើញ សុខ សោម៉ាវត្តី មានកូន ជា វណ្ណារិទ្ធ និង​ភរិយា​ចង់​បាន​កូន​ឆាប់ៗ

ភ្នំពេញ៖ ពិធីករមានភាពលេចធ្លោ មួយរូបក្នុងកម្មវិធី “Cha Cha Cha” ប្រចាំស្ថានីយទូរទស្សន៍
បាយ័ន លោក ជា វណ្ណា រិទ្ធ បានប្រកាសក្នុងគេហទំព័រ Facebook ថា ពេលដែលលោកឃើញ
មិត្តភ័ក្តិរួមការងារ នាង សុខ សោម៉ាវត្តី មានកូនគួរឲ្យ ស្រលាញ់ ធ្វើឲ្យលោក និងភរិយាកាន់តែ
ចង់ បានកូនក្នុងពេល ឆាប់ៗនេះ។

នាពេលកន្លងមកតារា ប្រុសរូបស្រស់សង្ហា លោក ជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា លោកមិនទាន់
ចង់ បានកូនភ្លាមៗទេ ចង់ទុកពេល សម្រាប់ការងារ ដោយលោក និងភរិយាមាន គម្រោងយកកូន
នៅឆ្នាំក្រោយ ។ ដោយឡែកនៅពេលលោក និងភរិយាបានដឹកដៃ គ្នាទៅសួរសុខទុក មិត្តរួមអាជីព
អ្នកនាង សុខ សោម៉ាវត្តី សម្រាលកូននៅ មន្ទីពេទ្យកាលពីពេលថ្មីៗ នេះស្រាប់តែពិធីករ ដែល
ទទួលបានជោគជ័យ ទាំងជីវិតការងារ និងស្នេហាផ្ទួនៗគ្នារូបនេះ មានអារម្មណ៍ច្រណែន និងចង់
បានកូនឆាប់ៗទៅវិញ។

លោក ជា វណ្ណារិទ្ធ បានបង្ហោះនៅលើគេហទំព័រ Facebook ជាភាសាអង់គ្លេសថា “Yesterday visit
Vatey & Jasmine with my wife. Her baby really cute and make me and my wife gonna have
baby soon too” ដែលមានន័យជាភាសាខ្មែរថា "កាលពីម្សិលមិញ ខ្ញុំទៅសួរសុខទុក វត្តី និង កូន
ជាមួយភរិយារបស់ខ្ញុំ។ កូនរបស់នាងពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់ណាស់ ដែលធ្វើឲ្យខ្ញុំ និង
ភរិយាពិតជាចង់បានកូន ដូចគេក្នុងពេលឆាប់នេះដែរ " ។ តែលោកមិនបានបញ្ជាក់ទេ ថាចង់បាន
កូនប្រុសឬក៏ស្រីនោះទេ។

គួររំឭកផងដែរថា តារាសម្តែង និងជាពិធីករ ដែលទើបតែ ទទួលបានពានរង្វាន់ “ពិធីករដ៏ឆ្នើម”
ក្នុងកម្ម វិធី “Freshy Boy&Girl” វគ្គផ្តាច់ព្រ័ត្រ លោក ជា វណ្ណារិទ្ធ បានសម្រេចចិត្ត ចូលរោងការ
ជាមួយភរិយា វ័យក្មេងស្រស់ស្អាត មិនចាញ់អ្នកសិល្បៈ កាលពីថ្ងៃទី ២៧ មករា ឆ្នាំ ២០១៣ រួច
មក លោកធ្លាប់តែប្រកាសក្តែងៗថា លោកមិនទាន់ចង់គិតគូរ ពីរឿងយកកូនទេ។ ប៉ុន្តែពេលនេះ
បន្ទាប់ពីឃើញមិត្តភក្តិ រួមអាជីពមានកូន គួរឲ្យស្រឡាញ់ លោក និងភរិយា ក៏ចង់បានកូនក្នុង
ពេលឆាប់ៗនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល