ព័ត៌មានអន្តរជាតិ ៖ យុវសិស្ស ពីទីក្រុង Melbourne ប្រទេស អូស្រ្តាលី ដែលបានធ្វើដំណើរទៅកាន់ មជ្ឈឹមបូពាហ៍ ចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) នោះ សេចក្តីរាយការ ណ៍បញ្ជាក់អោយដឹងថា គេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ ពីមានការវាយប្រហារអត្ត ឃាតនៅក្នុងប្រទេស អ៊ីរ៉ាក់ ។

ទំព័រប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ៖ យុវសិស្សរូបនោះ មានវ័យទើបតែ ១៨ ឆ្នាំ មានឈ្មោះ Jake Bilardi បានចាកចេញពីប្រទេស អូស្រ្តាលី អំឡុងឆ្នាំ ២០១៤ ដោយធ្វើដំណើរ ហោះទៅកាន់ប្រទេស ទួរគី រួចបន្តទៅកាន់ទីដីប្រទេស អ៊ីរ៉ាក់ នារដូវក្តៅកន្លងទៅនេះផ្ទាល់តែម្តង ។

ដោយឡែក រដ្ឋាភិបាលប្រទេស អូស្រ្តាលី អោយដឹងថា ខ្លួន ពុំទាន់ អាចបញ្ជាក់បាននៅឡើយទេ ពី លទ្ធភាពច្បាស់ការណ៍ នៃរបាយការណ៍ខាងលើ ។ ប៉ុន្តែ នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Tony Abbott បំភ្លឺអោយដឹងថា វាគឺជាស្ថានភាពដ៏គួរអោយរន្ធត់ជាទីបំផុត ។ "ជាការពិត បរិបទនេះ គឺជាករណីកិច្ច ដ៏ចាំបាច់ជាទីបំផុត ដែលយើងត្រូវធ្វើរឿងសព្វគ្រប់ ក្នុងការព្យាយាមការពារ យុវ័យទាំងអស់ ប្រឆាំង ពីការទាក់ទាញចិត្ត ពង្វក់ចិត្ត អោយលង់ស្នេហ៍ IS រហូតដល់ចូលដៃ ជាមួយ IS ពីសំណាក់មនោគម វិទ្យានៃពួកបះបោរជ្រុលនិយមទាំងអស់។ "

របាយការណ៍ អះអាង ដោយបញ្ជាក់អោយដឹងថា អូស្រ្តាលី ប៉ាន់ប្រមាណថា មាន ពលរដ្ឋរបស់ខ្លួន ប្រមាណជាង ៩០ បានចូលដៃជាមួយនឹងក្រុម IS នៅក្នុងប្រទេស ស៊ីរិ និង អ៊ីរ៉ាក់ ។ នាយកដ្ឋានកិច្ច ការបរទេសអោយដឹងថា ៖ សមត្ថភាពក្នុងការបញ្ជាក់អោយបានពីរបាយការណ៍ ស្លាប់ ពីប្រទេសស៊ីរី និង អ៊ីរ៉ាក់ គឺ ត្រូវបានកំណត់ជាកំហិត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី