CamNews

"ខុសបច្ចេកទេស" អ៊ិនធើណេត ប្រទេស កូរ៉េខាងជើង ត្រូវកាត់ផ្តាច់ទាំងស្រុង

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង បានជួបនឹងបញ្ហាដ៏ធ្ងន់ធ្ងរ នោះគឺ ដាច់ប្រព័ន្ធអ៊ិនធើណេតទាំងស្រុង​ស្របពេលដែលអ្នកវិភាគបានលើកឡើងអោយដឹងថា ដំណើរការភ្ជាប់ទៅប្រព័ន្ធអ៊ិនធើណេត មកពីជុំ វិញប្រទេសនេះ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ។

គួររំឮកថា ចលកររំខានមួយនេះ បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកបានចោទប្រ កាន់កូរ៉េខាងជើង ជាអ្នកនៅពីក្រោយសកម្មភាពវាយប្រហារ តាមប្រព័ន្ធកុំព្យទ័រ(cyber-attack)ទៅលើ ក្រុមហ៊ុន Sony ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសន្យានឹងមានការឆ្លើយតប អោយបានសមស្រប បើទោះបី មន្រ្តីនឹងមិនអធិប្បាយ ថាតើអាមេរិក មានការលូកដៃ ទាក់ទិនទៅនឹងការរំខានខាងលើ ឬក៏យ៉ាងណានោះ ។​

ក្រុមអ្នកវិភាគ បញ្ជាក់អោយដឹងថា បញ្ហាខុសបច្ចេកទេស ក៏ដូចជា ការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ អាចនឹងត្រូវស្តីបន្ទោស ពីព្រោះ ជាចលករស្ថិតនៅពីក្រោយ ការរំខាន ដាច់ប្រព័ន្ធ  អ៊ិនធើណេត ទូទាំង ប្រទេសកូរ៉េខាងជើង ។

លោក Doug Madory មកពីក្រុមហ៊ុនវិភាគ និង     ស្រា វជ្រាវ ប្រព័ន្ធអ៊ិនធើណេត Dyn អោយដឹងថា ៖ សម្រាប់រយៈពេល ២៤ ម៉ោងចុងក្រោយនេះ តំណភ្ជាប់   ប្រទេសកូរ៉េ ទៅកាន់ពិភពលោក តាមរយៈប្រ ព័ន្ធអ៊ិនធើណេត ត្រូវបានកាត់ផ្តាច់ បន្តិចម្តងៗ ដល់ចំនុចមួយនោះ បានធ្លាក់ដល់កម្រិតសូន្យតែម្តង។

Arbor Networks ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធើណេត បញ្ជាក់  អោយដឹងថា ខ្លួនបានរកឃើញ សញ្ញាណ ប្រឆាំងទៅនឹង ហេដ្ឋារចនាសម្ព័ន្ធ កូរ៉េខាងជើង ចាប់តាំង ពីថ្ងៃសៅរ៍មកម្ល៉េះ ក្នុងនោះ មានតែមួយភាគ តូចតែប៉ុណ្ណោះ ដែលមានសិទ្ធ ចូលទៅក្នុងដំណើរការ ពោល  ជាប្រទេសដែលមានសភាពអាថ៍កំបាំង បំផុតលើពិភពលោក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី