ខេត្តកណ្តាលៈ យុវជនម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ដោយសាររថយន្ត
មួយគ្រឿងបុកម៉ូតូរបស់ជនរងគ្រោះ យ៉ាងពេញទំហឹង រួចហើយអ្នក បើកបរ រត់គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣និង៣៥នាទីថ្ងៃទី១០ខែកក្ដដា ឆ្នាំ២០១៣
ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៩និង៣០ ក្នុងភូមិតាឡឹក ឃុំ
ត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជា ផល ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិ
ក្រាំងរនាម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយ គ្រឿងម៉ាកស្មាសពណ៌
ក្រហម ពាក់ស្លាកលេខភ្នំពេញ1AU-9606 រងការខូចខាតយ៉ាងដំណំ ចំណែឯរថយន្តបង្កវិញ
ឭម៉ាកតួរីសសាំយ៉ុង១២កៅអី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ២ឈ ៥៥៨៣ ដឹកអ្នកដំ-
ណើរ អ្នកបើកបរពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីកើតហេតុរត់គេចខ្លួន
បាត់ស្រមោល។

ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុរថយន្តបង្ក បើកបរក្នុងទិសដៅពីជើង ទៅក្នុង
គោលបំណងឆ្ពោះទៅ ខេត្តតាកែវ លុះដល់ចំណុចកើតហេតុមាន ម៉ូតូមួយគ្រឿង ម៉ាកស្មាស
បើកច្រាសទិស រួចហើយក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងអូសទាំងម៉ូតូទាំង មនុស្សជា
ច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង ។ អ្នកបើក
បររថយន្តបន្ទាប់ពីឃើញ ស្ថានការបែបនេះ ហើយក៏បានចុះចេញពី រថយន្តរត់គេច ខ្លួនបាត់
បន្សល់ទុកតែ រថយន្តចោល នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះនគរបាល ចរាចរស្រុក
កណ្តាល ស្ទឹងបានចុះទៅ ដល់ភ្លាមៗដើម្បីជួយធ្វើអន្តរាគមន៍ រួចហើយក៏ប្រគល់សាកសព
ទៅឲ្យក្រុម គ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង
ទាំងពីរ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាង
សំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅ តាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល