ថ្មីៗនេះសារមន្ទី Madame Tussauds នៅទីក្រុង London បានធ្វើរូបចំលាក់ក្រមួន តំណាងអោយ
តារាចំរៀងសំលេងវែង Adele ដើម្បីសំដែងការកោតសរសើរ ទឹកដមសំលេង និង ទេពកោសល្យ
ដ៏ល្អរបស់នាង ។

រូបចំលាក់ក្រមួននោះ បានធ្វើឡើងទៅតាមរូបរបស់នាង ក្នុងកម្មវិធីពានរង្វាន់ Grammay ២០១២
ដែលមានរ៉ូបដែលនាងបានពាក់ដូចគ្នា តែគេបានសម្គាល់ឃើញថា មានរាងតូងខុសពីនាង ។
អ្នកគ្រប់គ្រងរបស់សារមន្ទីបានប្រាប់ថា មានអ្នកចូលទស្សនាសារមន្ទីជាច្រើន បានសួររករូប
ចំលាក់របស់ Adele ជាញឹកញាប់ ។ បន្ទាប់មក ចំនួននៃការសួររក និងសំណូមពរអោយធ្វើរូប
របស់ Adele កាន់តែច្រើនទៅៗ ទើបធ្វើអោយខាងសារមន្ទី សំរេចចិត្តធ្វើរូបចំលាក់ក្រមួន ជូន
តារាចំរៀង ដែលមានទេពកោសល្យមួយនេះ ។

នៅក្នុងខែនេះ រូបចំលាក់ក្រមួនរបស់ Adele នឹងត្រូវដាក់បង្ហាញ ក្នុងជួរជាមួយតារាចំរៀងផ្សេង
ទៀតដូចជា Rihanna, Beyoncé និង Amy Winehouse នៅសារមន្ទី Madame Tussauds ទីក្រុង
London និង Amsterdam ៕

ដោយ ៖ លីលី
ប្រភព ៖ k14