ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វជ្ជរ៉ា ដែលជាព្រះអនុជរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ
នរោត្តម សីហនុ បានយាងសោយទិវង្គត កាលពីយប់ ម៉ោង៩ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
កន្លងទៅ ក្នុងព្រះជន្មាយុ ៦៨ព្រះវស្សា ដោយព្រះរោគាពាធ។

តាមសេចក្តី ជូនដំណឹងរបស់ខុទ្ទកាល័យសម្តេច នរោត្តម សិរីវុឌ្ឍ បានឲ្យដឹងនាថ្ងៃទី២៩ ខែ
កក្កដា ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វជ្ជរ៉ា បានសោយទិវង្គត កាលពីវេលាម៉ោង ១៦ នៅក្នុង
ទីក្រុងប៉ារីស ប្រទេសបារំាង ត្រូវនឹងម៉ោង២១យប់ម៉ោងនៅកម្ពុជា។

សូមបញ្ជាក់ថា សម្តេចព្រះនរោត្តម វជ្ជរ៉ា បានប្រសូត្រនៅថ្ងៃទី១៧ សីហា ១៩៤៦ នៅរាជធានី
ភ្នំពេញ ហើយ សម្តេច គឺជាព្រះអនុជពៅ របស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។

សម្តេចព្រះ វជ្ជរ៉ា បានប្រឡូកក្នុងឆាកនយោបាយកាលពីឆ្នាំ១៩៩៨ព្រះអង្គជាតំណាងរាស្រ្តនៅ
មណ្ឌលសៀមរាប ក្នុងជូរគណបក្សហ៊្វុនស៊ិនប៉ិច ហើយមានព្រះបរមងារជាប្រធានគណៈកម្ម
ការទីប្រាំ ក្នុងរដ្ឋសភា។ ឆ្នាំ២០០៣ ព្រះអង្គ ជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល