ការប្រកួតបាល់ទាត់ English Premier League កាន់តែមានភាព តានតឹង និងក្តៅឡើងដោយសារ តែក្រុម Liverpool ដែលធ្លាប់ ឈរនៅលំដាប់ កំពូលមានពិន្ទុ ដាច់ពីក្រុម ដទៃឥលូវនេះ ត្រូវបាន គេបង្អាក់ដំណើរ សារជាថ្មីទៀតហើយ ដោយសារក្រុម Crystal Palace ។

ការប្រកួត ធ្វើឡើងនៅទឹកដី របស់ Crystal Palace ដែលជាក្រុម ពាក់កណ្តាលតារាងមួយ កំពុង តែមានសន្ទុះ លេងខ្លាំង ។ ចាប់ផ្តើម តង់ទី ១ Liverpool គ្រប់គ្រង ស្ថានការនិង បាល់បានល្អដែល នៅក្នុង នាទីទី ១៨ Joe Allen របស់ Liverpool ស៊ុតអោយ នាំមុខមុន មួយគ្រាប់ ។ ក្រុម Liverpool បន្តយុទ្ធសាស្ត្រ បញ្ចប់តង់ទី ១ នាំមុខមុន ០ ទល់ ១ ។ មកដល់តង់ទី ២ Liverpool នៅតែគ្រប់គ្រង បានលើក្រុម Crystal Palace ដោយបន្ថែម ២ គ្រាប់ទៀត ដោយកីឡាករ Sturridge នៅនាទី ៥៣ និង Suarez នៅនាទី ៥៥ ។ តែបើទោះបី ៣ គ្រាប់នាំមុខមែន តែក្រុម Crystal Palace មិនអោយ ក្រុមអ្នកគាំទ្រ បាក់មុខឡើយ ដោយវាយបក ៣ គ្រាប់វិញផ្ទួន នៅនាទីទី ៧៩ ដោយ Delaney និង Gayle បាន ២ គ្រាប់នៅនាទីទី ៨១ និង ៨៨ ។ Crystal Palace ក៏ទាក់ជើង Liverpool មិនអោយ បាន ៣ ពិន្ទុបានសំរេច ដូចនេះ Liverpool នៅតែស្ថិតក្នុង ភាពភ័យខ្លាច ក្នុងការដណ្តើម ពាន រង្វាន់ Premier League ខណៈ Man City មាន ៨០ ពិន្ទុ និង Chelsea មាន ៧៩ ពិន្ទុ និង Liverpool មាន ៨១ ពិន្ទុ ៕

<object width="500" height="400" data="http://www.youtube.com/v/bmPXkDmAYdc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/bmPXkDmAYdc&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ youtube,livescore