ភ្នំពេញៈ ពិធីភ្ជាប់ពាក្យយ៉ាងអធិកអធម៌ ចំណាយលុយរាប់ម៉ឺន ដុល្លាររៀបចំ ពិធីភ្ជាប់ពាក្យកូនស្រី
បណ្តូលចិត្តរបស់ លោក អ៊ិន សុភិន គឺកញ្ញា ភិន សុដាលីស និង លោក ប៉ែន តុលា ត្រូវបាន មហា
ជនមានការកោតសរសើរ ដោយសារកម្មវិធីនោះ រៀបចំធំដុំផ្អើលអស់អ្នករស់នៅក្នុងសង្កាត់ ភ្នំពេញ
ថ្មីដោយគេរំពឹងថាក្រោយ ពីការ ភ្ជាប់ពាក្យ មិនយូរទេនៅភូមគ្រឹះនោះ និងមានការបន្លឺសំលេងភ្លេង
ការតាមប្រពៃណីខ្មែរ ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន។ តែអ្វីដែលទស្សនិកជនទន្ទឹងរង់
ចាំនោះ ត្រូវបានរលាយប្រៀបដូច អំបិលត្រូវទឹក ដោយគូដណ្តឹងមួយគូនេះ បានផ្តាច់ពាក្យ មុន
គម្រោងអាពាហ៍ពិពាហ៍ ឈានចូលមកដល់។

ថ្លែងប្រាប់ Looking TODAY នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣នេះ តារាសម្តែងស្រីវ័យក្មេង កញ្ញា ភិន
សុដាលីស បានប្រាប់ឲ្យដឹងថា ចំណងស្នេហ៍របស់នាងបានបញ្ចប់សព្វគ្រប់ តាំងពី២-៣ខែមុនម្ល៉េះ
ដោយសារតែរស់នៅមិនចុះសម្រុងគ្នា ទើបចែកផ្លូវគ្នាកុំឲ្យ អ្វីៗហួស ពេល ។

តួឯកស្រីប្រចាំផលិតកម្មមហាហង្សរូបនេះ បានប្រាប់បែបលាក់ លៀមថា “ ចំពោះរឿងស្នេហារបស់
ខ្ញុំនិងគូដណ្តឹងបានចប់ហើយ មិនអាចមានផ្លូវវិលមកចាប់ផ្តើមជាថ្មី ជាមួយគ្នាវិញបានទេ ហើយរឿង
ខ្ញុំទាំងពីរនាក់ បានបញ្ចប់តាំងពីខ្ញុំបានផ្តាច់ពាក្យ កាលពី២-៣ខែមុន ម្ល៉េះ ហើយការបែកបាក់នេះ
គ្មានមូលហេតុអីធំដុំទេ គ្រាន់តែរស់នៅ មិនសូវចុះសម្រុងគ្នា ” ។

តារាស្រីដែលសម្រេចចិត្តភ្ជាប់ពាក្យទាំងវ័យក្មេង កញ្ញា ភិន សុដាលីស បានប្រាប់ទៀតថា សម្រាប់
រឿងស្នេហារបស់នាង និង លោក ប៉ែន តុលា មុននិងសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាពួកនាង សាក
ល្បង មើលចិត្តថ្លើមគ្នាមួយរយៈពេល ដែលមុនសម្រេចចិត្ត ភ្ជាប់ពាក្យ តែដល់កំឡុងពេល រស់នៅ
ជាមួយគ្នាទើបពួកនាងសង្កេត ឃើញថា ចិត្តរបស់ពួកនាងមានភាពខុសគ្នាច្រើន ជាការពិតណាស់
គ្មានមនុស្សម្នាក់ណា ចង់ជួបការបែកបាក់ហើយមិនឈឺចាប់ទេ “ ខ្ញុំក៏ មានការឈឺចាប់ដែរ គ្រាន់តែ
ខ្ញុំមិនចង់រំលឹកឬនិយាយពីរឿងនោះទេ ពេលនេះខ្ញុំចង់ទុកពេលធ្វើការ និងរៀនឲ្យបានច្រើន ” ។

បើតាមប្រភពអាចយកជា ការបានមួយបានបង្ហើបប្រាប់ ពីមូលហេតុ នៃការប្រះស្រាំ ស្នេហានោះ
ថា មក ពី កញ្ញា សុដាលីស ជាស្រីស្អាត ហើយជាតារាសម្តែង រមែងតែងតែមានការប៉ះពាល់ ជា
មួយតារា សម្តែងជាបុរសធ្វើឲ្យគូដណ្តឹងមានការ ប្រច័ណ្ឌមិនតែប៉ុណ្ណោះ ដោយសារតែរូបសម្រស់
ស្រស់ស្អាត ពីធម្មជាតិទើបធ្វើឲ្យបុរសជា ច្រើន នៅតែជ្រួលជ្រើមតាមប្រម៉ាញស្នេហ៍ នាងមិនឈប់
បើទោះជា នាងមានគូដណ្តឹងហើយក៏គេមិនខ្វល់ដែរ ។ ដោយសារតែបែបនេះ ហើយ ទើបធ្វើឲ្យ
ពួកគេទាំងពីរនាក់ ចាប់ផ្តើមមានការខ្វែងគំនិត ឧស្សាហ៍ទាស់ទែងគ្នា រហូតដល់ត្រូវចែកផ្លូវគ្នាដើរ
បែបនេះ ។

ប្រភពដដែលប្រាប់ទៀតថា ម្យ៉ាងដោយសារតែវ័យរបស់ពួកគេ ទាំង ពីរនាក់ ហាក់នៅក្មេងខ្ចីពេក
មិនអាចគ្រប់គ្រងខ្លួនឯងបាន ចេះតែ បញ្ចេញកំហឹងដាក់គ្នាច្រើន ជាងការនិយាយគ្នាទាញយក
ហេតុផល ដោយសារតែឃើញពួកគេមានអត្តចរិកបែបនេះ ហើយទើបធ្វើឲ្យ ចាស់ទុំទាំងសងខាង សម្រេចទៅតាមការសម្រេចចិត្តរបស់ពួកគេ ដោយមិនជំទាស់ ព្រោះតែចាស់ទុំគិតថាបើបង្ខំឲ្យពួក
គេ នៅជាមួយ គ្នាក៏គ្មានសេចក្តីសុខដែរ ។

ជុំវិញចំណងស្នេហាដែល ដើរដល់ការបែកបាក់របស់ តារាសម្តែងវ័យ ក្មេងមួយគូនេះ ក្រោយពី
ភ្ជាប់ពាក្យរួចគេសង្កេតឃើញថា ពួកនាង ហាក់មានភាពចុះសម្រុង ស្រលាញ់គ្នាស្ទើរលេប ប៉ុន្តែ
ពេលវេលា រំលងទៅមិនបានប៉ុន្មានខែផង ភាពផ្អែមល្ហែម ប្រែក្លាយជាល្វីងជូរចត់ ចំណងស្នេហា
ក៏ត្រូវកាត់ផ្តាច់ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ហើយក៏គ្មានអ្នកណាម្នាក់ ក្នុងចំណោម
ពួកគេទាំងពីរនាក់ចេញមុខ និយាយប្រាប់ពីមូលហេតុច្បាស់ទេ គ្រាន់តែបង្ហើបយ៉ាងខ្លី បែបលាក់
លៀមថា មកពីចរិកផ្ទុយគ្នា មិនចុះសម្រុងគ្នាក៏ត្រូវបញ្ចប់មិនចង់ទុក ពេល អូសបន្លាយយូរនាំឈឺ
ចាប់និងខាតពេល ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល