(ថៃ)៖ កសិករក្រីក្រនៅទឹកដីថៃពេលនេះ អាចមានលទ្ធភាពឲ្យកូនរៀននៅមហាវិទ្យាល័យហើយ បន្ទាប់ពីសាកលវិទ្យាល័យមួយប្រកាសថា គ្រូបង្រៀននឹងទទួលយកថ្លៃចំណាយជាអង្ករ ជំនួសថវិកាបង់ថ្លៃសិក្សា។

អ្នកនាំពាក្យសាកលវិទ្យាល័យ Rangsit នៅទីក្រុងបាងកក និយាយថា និស្សិតអាចចំណាយឲ្យគ្រូជាអង្ករ នៅពេលដែលគេគ្មានប្រាក់បង់ថ្លៃសិក្សា ហើយព្រឹទ្ធបុរសគឺលោក Worachat Churdchomja បញ្ជាក់ ថា អង្ករមានតម្លៃទៅតាមទីផ្សារ ដែលនេះជាការជួយដល់កសិករ មិនមានប្រាក់ឲ្យកូនរៀនបានខ្ពង់ខ្ពស់នឹងគេ។

និស្សិតអាយុ ២២ឆ្នាំម្នាក់ ឈ្មោះ Witsanu Sukmoonsiri បានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យខាងលើ ដោយចំណាយអង្ករបង់ជាឆមាសឲ្យគ្រូ ព្រោះឪពុកម្តាយគាត់គ្មានលទ្ធភាព បង់ជាប្រាក់ឲ្យសាលាទេ។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង