CamNews

កើតជម្លោះ រឿងពឹងអោយរត់ការ ក្លាយជាឧកញ៉ា វាយតប់គ្នា បែកឈាម សមត្ថកិច្ច ឃាត់ខ្លួនម្នាក់

ភ្នំពេញ : បុរសម្នាក់ដែលពឹងគេ រត់ការចង់បាន ងារជាឧកញ៉ា បានបង្កអំពើហិង្សា វាយបុរសម្នាក់ទៀត បណ្តាលឲ្យបែក ច្រមុះចេញឈាម កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែជនបង្ក ដែលមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ហើយជាថៅកែរកសីុអង្ករផងនោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់យ៉ាងខ្លីថា ជនបង្កឈ្មោះ រិន បូរ៉ាន់ អាយុ៣២ឆ្នាំ ចង់ក្លាយខ្លួន ជាឧកញ៉ា និងជនរងគ្រោះ មានឈ្មោះ សុខ ហេង អាយុ៥៧ឆ្នាំ ជាអ្នកដែលត្រូវពឹងពាក់អោយរត់ការ។

មន្រ្តីនគរបាល បានបញ្ជាក់ថា មុនពេលមានអំពើហិង្សាខាងលើនេះកើតឡើង ជនបង្ក បានពឹងឲ្យជនរងគ្រោះរត់ការ សុំព្រះរាជក្រិត ដើម្បីក្លាយខ្លួន ជាឧកញ៉ា ប៉ុន្តែនៅព្រឹកមិញ មិនដឹងថា តើពួកគេមានរឿងអី ក៏កើតជម្លោះ វាយគ្នាយ៉ាងដូច្នះឡើយ។

ចំពោះជនបង្ក សមត្ថកិច្ចមិនហានធ្វើការសម្របសម្រួលនោះឡើយ ពោលមានតែបញ្ជូន ទៅតុលាការ ប៉ុណ្ណោះ សួរនាំបន្តទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល