រោងចក្រផលិតបន្ទះ Chip ដល់ Apple នៅដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានទទួលរងការខូចខាតច្រើន បន្ទាប់ពីការរញ្ជួយដី ហើយវាអាចនឹងប៉ះពាល់ដល់ដំណើរការផលិតរបស់ iPhone 7។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ DigiTimes បានឲ្យដឹងថា រោងចក្រ Taiwan Semiconductor Manufacturing Company (TSMC) ដែលជារោងចក្រផលិត Chip ដំណើរការដល់ក្រុមហ៊ុន Apple នៅ តៃវ៉ាន់ បានទទួលរងការខូចខាតនៅក្នុងការរញ្ជួយដី កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅនេះ។ ជាជំហាន ដំបូង TSMC បានឲ្យដឹងថា ការខូចខាតមិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ហើយវាប៉ះពាល់តែ ១% នៃការផលិតតែប៉ុណ្ណោះ។

មកដល់ពេលបច្ចុប្បន្ននេះ TSMC ទទួលរងការខូចខាតច្រើនជាងការប៉ាន់ប្រមាណកាលពីជំហានដំបូង ប៉ុន្តែេពួកគេនៅតែជឿជាក់ថា អាចបញ្ចប់បានគ្រប់គ្រាន់ ទៅតាមផែនការ ដែលបានដាក់ចេញ។ បណ្តា ឧបករណ៍ស្ទើរតែទាំងអស់ ក៏ដូចជាចរន្តដំណើរការផលិត បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពី ការផ្អាកដំណើរការបណ្តោះអាសន្នរយះពេលបីថ្ងៃ ដោយសារគ្រោះរញ្ជួយដី។

TSMC គឺជាដៃគូរសហការផលិតបន្ទះ Chip A10 ដែលត្រូវប្រើប្រាស់នៅលើ iPhone 7 ដែលជិតធ្វើការ បង្ហាញខ្លួនរបស់ Apple។ កាលពីមុនបន្ទះ Chip របស់ iPhone ត្រូវបាន TSMC និង Samsung ចែកគ្នា ធ្វើការផលិត។ ប៉ុន្តែមកដល់ជំនាន់ iPhone 7 មានព័ត៌មានបានឲ្យដឹងថា Samsung លែងបានសហការ ជាមួយនឹង Apple ទៀតហើយ៕

- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងមាន RAM ទំហំធំ រហូតដល់ 6 GB រីឯអេក្រង់មានទំហំ 5,8 inch
- អានអត្ថបទ៖ LG ឆ្លៀតបង្ហាញណែនាំស្មាតហ្វូនស៊េរីថ្មី ត្រកូល "X Series" ពីរម៉ូដែល មុនថ្ងៃនៃការ បង្ហាញ LG G5

ប្រែសម្រួល៖ មង្គល
ប្រភព៖ Zing, Digitimes