ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលាថ្ងៃត្រង់ ប៉ុន្មាន ម៉ោងមុននេះ បន្តិចអោយ ដឹងថា មេដឹកនាំ យោធាថៃ លោក Prayuth Chan-ocha  បានប្រកាសតែងតាំងខ្លួន ជានាយករដ្ឋមន្ត្រី ស្តីទី នៅព្រឹកថ្ងៃទី២៣ ខែឧសភា នេះ ខណៈកាលពីម្សិលមិញ មេដឹកនាំយោធារូបនេះ បានធ្វើរដ្ឋប្រ ហារ ទម្លាក់ រដ្ឋាភិបាលចាំផ្ទះ ស្របពេលដែលការប្រកាសនេះ លោកបញ្ជាក់ថា លោកធ្វើជានាយក រដ្ឋមន្រ្តីស្តីពី បណ្តោះអាសន្នសិន មកនឹងរក បេក្ខភាពមកជំនួស តំណែងនេះ បានជាផ្លូវការ ។

លោក Prayuth ជាប្រមុខកងទ័ព ខណៈនឹងក្លាយជា នាយករដ្ឋមន្រ្តីស្តីទី របស់ប្រទេសថៃ រូបនេះ នឹង បម្រើការអោយរដ្ឋបាល ក្រុងបាំងកក នេះបើតាមការអោយដឹងពីកាសែត ក្នុងស្រុក Bangkok Post ធ្វើការចុះផ្សាយ នៅថ្ងៃសុក្រនេះ ក្រោយពីមានការដកស្រង់ សេចក្តីប្រកាស ពីក្រុមប្រឹក្សាគំពារ ដឺកា និងសន្តិសុខជាតិ ក្រោយពីរដ្ឋប្រហារ យោធា កាលពីថ្ងៃម្សិលមិញ ខណៈសេចក្តីប្រកាសតែងតាំងជា ផ្លូវការ បានធ្វើឡើង កាលពីល្ងាច ថ្ងៃព្រហស្បត្តិ៍ ។

រដ្ឋប្រហារ ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ លោក Prayuth បានអះអាងក្តែងៗ អោយដឹងថាវាគឺជាគោល បំណងមួយក្នុងការ បញ្ឈប់ ការបង្ហូរឈាម និង ស្លាប់បាត់បង់ជីវិត បន្ថែមទៀត ខណៈវាគឺជាការការ ពារប្រទេស កុំអោយមានបញ្ហាប្រឈមចំពោះគ្នាតទៅមុខទៀត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ