CamNews

យក់ ឋិតរដ្ឋា អួតរថយន្តថ្មី ម៉ាក Mazda 2014 ស្វាមីទើបទិញឲ្យ

ភ្នំពេញៈ រូបថតជាច្រើនសន្លឹក ត្រូវបានតារាល្បីឈ្មោះចាស់វស្សា អ្នកនាង យក់ ឋិតរដ្ឋា បង្ហាញជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ផ្ទាល់ និងអមដោយសម្តីថា រថយន្តថ្មីទំនើបស៊េរី ពណ៌ក្រហមឆ្អិនឆ្អៅ មួយគ្រឿងនេះ គឺជាកាដូពីស្វាមី សំណព្វទិញឲ្យនាង។

តាមរយៈរូបថត ដែល អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត បានឈរបង្អួតរាង នៅជិតរថយន្តស៊េរីទំនើបពណ៌ក្រហម ចែងចាំង ពត់ពែនខ្លួន នៅចំពោះមុខកាមេរ៉ា អមជាមួយកែវស្រា បែបរ៉ូមែនទិក បានធ្វើឲ្យតារាចម្រៀង ក្នុងផលិតកម្ម ហង្សមាស បន្លឺវាចាស្តែង ឲ្យឃើញពី អារម្មណ៍រំភើបថា “Morning all ! I want to say that ! Thx u my honey buy it for me” មានន័យថា “ខ្ញុំចង់ និយាយថា អរគុណទៅដល់សំណព្វចិត្ត របស់ខ្ញុំ ដែលបានទិញវា (រថយន្ត) ឲ្យខ្ញុំ ” ។ ប៉ុន្តែទោះជាយ៉ាងណា តារាចម្រៀងកូនមួយរូបនេះ មិនបានបញ្ជាក់ច្បាស់ទេថា រថយន្តមួយនេះមានតម្លៃ ប៉ុន្មានម៉ឺនដុល្លារនោះទេ ។

ចង់ដឹងថា រថយន្តទំនើបម៉ាក Mazda 2014 ពណ៌ក្រហម ដែលជារថយន្តថ្មី របស់ អ្នកនាង យក់ ឋិតរដ្ឋា មានភាពស្រស់ស្អាតប្លែកភ្នែក យ៉ាងណានោះ ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល