នារីវ័យ ២៤ឆ្នាំ ជាជនជាតិចិនហុងកុង បានចូលមកប្ដូរវត្តមានរបស់សហស្ថាបនិក Facebook
លោក Dustin Moskovitz ដើម្បីក្លាយជាមហាសេដ្ឋីក្មេងបំផុតក្នុងលោក ដោយមានទ្រព្យ ១,៣ពាន់
លានដុល្លារអាមេរិក។

បញ្ចប់មហាវិទ្យាល័យ នៅក្រុង London បច្ចុប្បន្ន នាង Perenna Kei រស់នៅក្នុងក្រុងហុងហុង
ត្រូវបានបានទស្សនាវដ្ដី Forbes ចាត់ចូលក្នុងចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជីឈ្មោះ មហាសេដ្ឋី
ក្មេងបំផុត ក្នុងពិភពលោក ដោយមានទ្រព្យ ១,៣ពាន់លានដុល្លារអាមេរិក។ របាយការណ៍នេះ
ត្រូវបានទស្សនាវដ្ដី Forbes ចេញផ្សាយឱ្យដឹង កាលពីថ្ងៃទី ៥មិនា ឆ្នាំ ២០១៤ ។

Parenka Kei មានភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុន Logan Property របស់ពុកនាង

យោងតាម Forbes ទ្រព្យរបស់ Parenka Kei បានកើនឡើងខ្លាំង ដោយសារភាគហ៊ុននៃក្រុម
ហ៊ុន Logan Property របស់ពុកនាង គឺមហាសេដ្ឋីចិន Ji Haipeng ត្រូវបានដាក់លក់ក្នុងទីផ្សាមូល
បត្រ។

Parenka Kei មានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ចាប់តាំងពីខែធ្នូ ឆ្នាំទៅ ហើយការដែលនាងបានឡើងមកកំពូលតារាងនៃបញ្ជីឈ្មោះមហាសេដ្ឋីមានអាយុតិចបំផុតក្នុងពិភពលោក ត្រូវ
បាន Forbes អធិប្បាយថា ជារឿងគួរភ្ញាក់ផ្អើល។

គួរបញ្ជាក់ថា ហុងកុងបច្ចុប្បន្ន មានប្រជាជន ៧លាននាក់ និងមានមហាសេដ្ឋីចំនួន ៤៥រូប មាន
ឈ្មោះនៅក្នុងបញ្ជីរបស់ Forbes ក្នុងឆ្នាំ ២០១៤ ។ ទឹកដីសេរី នៃប្រទេសកុម្មុយនិសមួយនេះ គឺជាកន្លែងទាក់ទាញការវិនិយោគច្រើនបំផុត នៅប្រទេសចិន ពិសេសគឺវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន Logan Property មានទីតាំងនៅក្នុងក្រុង Shenzhen នៃខែត្រ Guangdong ។ របាយ
ការណ៍មួយ បានចេញផ្សាយថា បន្ទាប់ពីក្រុមហ៊ុននេះ បានដាក់លក់ភាគហ៊ុនក្នុងផ្សារមូលបត្រ
វារកបានប្រាក់បន្ថែម ចំនួន ២០៦លានដុល្លារអាមេរិក។ របាយការណ៍នេះ បានឱ្យដឹងថា Parenka
Kei ក៏មានភាគហ៊ុន ៨៥% ក្នុងបណ្ដាក្រុមហ៊ុនកូនរបស់ខ្លួនផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/Cafebiz