CamNews

គូសភ្នែកស្ទីលស្លាប​ពីរជាន់ ប្លែក ប៉ុន្ដែទាក់ទាញ

វិធី​គូស​ភ្នែក​ដែលមាន​ឈ្មោះថា double winged eyeliner នេះ កំពុង​ត្រូវបាន​យុវនារី​កូរ៉េ និយម​ចូលចិត្ត មិន​ចាញ់​ស្ទីល​ផាត់​​ពណ៌​ភ្នែក​ទូទៅ​នាពេល​បច្ចុប្បន្ន​នោះទេ។

ការ​ផាត់​ពណ៌​ភ្នែក​គឺជា​ផ្នែក​មួយ​នៃ​ការ make-up ដែល​ស្ដ្រី​ទាំងអស់​បានដឹង ហើយ​វា​បានក្លាយ​ជា​រឿង​ដែល​ត្រូវធ្វើ នៅពេល​ចេញទៅ​ក្រៅ។ ដោយសារតែ​តម្រូវការ​បែបនេះ ទើប ពីមួយថ្ងៃ ទៅមួយថ្ងៃ ស្ទីល​លាប​ពណ៌​ភ្នែក​ជាច្រើន បាន​ត្រូវ​បង្កើតឡើង ជួយ​ឱ្យ​នារី​ទាំងឡាយ មាន​ជម្រើស​ច្រើន និង​សមស្រប​សម្រាប់​ខ្លួន និង​សម្រប​ទៅតាម​ស្ថានភាព។

និយាយ​ដល់​រឿង​ផាត់​ពណ៌​ភ្នែក ស្ដ្រី​ទាំងឡាយ តែង​ចូលចិត្ត​ស្ទីល​ពណ៌​ភ្នែក​ដែលថ្មីៗ ប៉ុន្ដែ​ជួនកាល អ្នក​ក៏​ប្រហែលជា​ត្រូវការ​ស្ទីល​លេចធ្លោ​ជាងគេ​បន្ដិច ក្នុងចំណោម​ស្រី​ស្អាត ដូច្នេះ ការ​ផាត់​ពណ៌​ភ្នែក​បែប​ស្លាប ឬ​កន្ទុយ​ពីរ​ជាន់ (double winged eyeliner) នឹង​ជួយ​ឱ្យ​អ្នក​សម្រេចបាន​ដូច​បំណង។

ស្ទីល​ស្លាប ឬ​កន្ទុយភ្នែក​ពីរ​ជាន់ (double winged eyeliner) នេះ​គឺជា​វិធី​ផាត់​ពណ៌​ភ្នែក មួយបែប ជួយ​ឱ្យ​ភ្នែក​បាន​វែង​មក​ខាង​កន្ទុយ ប៉ុន្ដែ​នៅ​កន្ទុយភ្នែក​ទាំងសងខាង ត្រូវបាន​គូស​បែក​ជា​ពីរ ភ្ជាប់​ពី​ត្របកភ្នែក​លើ និង​ត្របកភ្នែក​ក្រោម។ ស្ដាប់ទៅ​ដូចជា​ស្ទីល​ផាត់មុខ​បែប​កំប្លែង ប៉ុន្ដែ វាទ​ទួលបាន​ការនិយម​យ៉ាងច្រើន ពី​សំណាក់​យុវនារី​កូរ៉េ។

សូម្បីតែ ស្រី​ស្អាត CL...

... Park Bom របស់ 2NE1...

... រហូតដល់​ស្រី​ស្រស់​របស់​ក្រុម SNSD ដូចជា​នាង Tiffany ជាដើម ក៏​សុទ្ធតែ​និយម​ចូលចិត្ត​ស្ទីល​គូស​ពណ៌​ភ្នែក ស្ទីល double winged eyeliner ។

សូម​ទស្សនា វីដេអូ ដើម្បី​ស្វែងយល់​លំអិត អំពី​ស្ទីល​ផាត់​ពណ៌​ភ្នែក បែប​ស្លាប​ពីរ​ជាន់ (double winged eyeliner) ៖

<object width="475" height="409" data="http://www.youtube.com/v/CdlqZfhW0S8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/CdlqZfhW0S8&rel=1" /></object>

អត្ថបទ​សំខាន់​ៗ​ដទៃ

ស្វែងយល់វិធីផាត់មុខ សម្រាប់រដូវរំហើយ នៅ New York Fashion Week

ស្រីស្អាត Go Jun Hee លេចធ្លោ ដោយ​​ make-up ពណ៌​​ទឹកក្រូច​(វីដេអូ)

ក្រចកពណ៌ក្រហមក្រមៅ ជួយកំចាត់ភាពរងា ក្នុងរដូវរំហើយ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/k14