តាម Reuter, ក្រុមហ៊ុន Samsung បានកំពុងត្រៀមរៀបចំពិធី Samsung Mobile Packed
នៅក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់នៅថ្ងៃទី29 ខែសីហា។ Samsung បានគ្រោងនឹងដាក់
សម្ពោធទូរស័ព្ទម៉ូដែលចេញថ្មីនោះគឺ Samsung Galaxy Note 2 ។

ថ្ងៃនេះអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានចេញមកអះអាងប្រាប់ទីភ្នាក់ងារសារព័ត័មាន
Reuter ថានឹងមានការបង្ហាញខ្លួន Samsung Galaxy Note 2 យ៉ាងពិតប្រាកដ នៅថ្ងៃទី 29 ខែ
នេះ ។ ការចេញមកអះអាងរបស់អ្នកនាំពាក្យក្រុមហ៊ុន Samsung បានអោយឃើញថា ក្រុមហ៊ុន
Samsung មានបំណងលក់ទូរស័ព្ទ Galaxy Note 2 ដើម្បីកាត់មុខ iPhone 5 មុនដល់ទៅពីរសប្តាហ៍
(បើតាមពាក្យចចាមអារាម Apple នឹងដាក់បង្ហាញ iPhone 5 នៅថ្ងៃទី12 ខែកញ្ញាខាងមុខនេះ) ។

Samsung Galaxy Note 2 នឹងបង្ហាញខ្លួននៅថ្ងៃទី 29/8 (រូបសិប្បនិម្មិត)

Galaxy Note 2 នឹងមានអេក្រង់ធំជាង Galaxy Note ដំបូង 0,2 inch គឺមានទំហំ 5,5 inch ប៉ុន្តែខ្នាត
រង្វាស់ទាំងបីទៀត(បណ្តោយ, ទទឹង និងកំរាស់) នៅរក្សានូវដដែលដូចស៊េរីមុន។ ទូរស័ព្ទនេះនឹង
បំពាក់នូវរូបសណ្ឋានដូចទៅនឹង Galaxy S III ៕

ដោយ៖ សិលា
ប្រភព៖ MN