ភ្នំពេញ៖ តារាចម្រៀង និងសម្តែងវ័យក្មេង សាច់ស ទ្រលុកទ្រលន់ កញ្ញា លីលី ត្រូវបានគេមើល ឃើញថា កេរ្តិ៍ឈ្មោះល្បីនិង ប្រជា ប្រិយភាពរបស់នាង ហាក់មាន ស្ទុះលេចធ្លោ ខ្លាំងគួរសម តាមរយៈ រូបសម្រស់ ដ៏ស្រស់ស្អាត និងសមត្ថភាពសម្តែង ជាមួយ តារាប្រុស ល្បីៗមាន ដូចជា លោក ខេមរៈ សិរីមន្ត ជាដើម។

ទន្ទឹមនឹងពេលអាជីព សម្តែងសិល្បៈរបស់នាង កំពុងចាប់បាន ទីផ្សារល្បីឈ្មោះ ដើរទៅមុខពីមួយជំហាន ទៅមួយជំហាន តារាស្រីរូបនេះ ក៏តែងទទួលរង ព្យុះព័ត៌មាន ស្នេហាក្រៅឆាក ជារឿយៗ ទាំងល្អ និង អាក្រក់ ប៉ុន្តែរឿងរ៉ាវទាំងអស់នោះ តែងបានស្ងប់ស្ងាត់ រលត់បាត់ទៅវិញ ភ្លាមៗ ក្រោយពីមាន ការបកស្រាយផ្ទាល់ មាត់ពី សំណាក់រូបនាង។

គេនៅចាំបានថា កាលពីពេលកន្លងមកនេះ ធ្លាប់លេចឮព័ត៌មានថា តារាចម្រៀង និងជាអតីតពិធីការិនី ក្នុងកម្មវិធី "ដំណឹងហួសចិត្ត" របស់បណ្តាញ ស្ថានីយ ទូរទស្សន៍ CTN កញ្ញា លីលី បានលួចមាន ទំនាក់ទំនង ស្នេហាជាមួយ បុរសអ្នកជំនួញ វ័យកណ្តាលក្រៅស្រុក មានទ្រព្យហូរហៀម្នាក់។ ប៉ុន្តែក្រោយ មកទៀត ស្រាប់តែធ្លាយដំណឹង សង្ស័យថា លីលី មានទំនាក់ទំនងស្នេហា ជាមួយតារាល្បីឈ្មោះសាន់ដេ ខេមរៈ សិរីមន្ត។ ដំណឹងទាំងនោះ ត្រូវបានបដិសេធន៍ និង ច្រានចោលភ្លាមៗ ពីស្រីស្រស់ លីលី។

ត្បិតតែមានដំណឹង អំពីសម្ព័ន្ធភាពស្នេហា ក្រៅឆាក រវាងស្រីស្រស់ លីលី តែងកើតឡើង ជាបន្តបន្ទាប់យ៉ាងនេះ ក៏ពិតមែន ប៉ុន្តែពុំមានប្រភពណាមួយបញ្ជាក់ បានច្បាស់ទេថា តើបុរសដែល លីលី ជ្រើសជាគូ អនាគត មានអត្តសញ្ញាណ បែបណានោះឡើយ។ ផ្ទុយទៅវិញ ថ្មីៗនេះ មានការទម្លាយពី អ្នកសិល្បៈមកថា បច្ចុប្បន្នបេះដូងនាង លីលី កំពុងតែមានម្ចាស់ គ្រងថែរក្សាយ៉ាងល្អបំផុត។

ផ្អែកតាមប្រភពពី ចង្កោមអ្នកសិល្បៈ បាននិយាយថា បុរសជាកូនលោកធំ មានទ្រព្យស្តុកស្តម្ភម្នាក់ បាន អន្ទងចិត្តរបស់តារាស្រីក្មេងនាង លីលី រហូតទាល់តែ បានសម្រេច ដោយនាងព្រមប្រគល់បេះដូង និងការស្រឡាញ់ ទៅឱ្យថែរក្សាការពារធ្វើជាម្ចាស់ជីវិត។ ប៉ុន្តែគេពុំទាន់ដឹងថា តើបុរសម្នាក់នោះ អាចថែរក្សា បានទៅថ្ងៃអនាគតដែរ ឬក៏អត់នោះទេ។

ប្រភពបានបន្តថា រាល់ថ្ងៃសម្ព័ន្ធភាពស្នេហា រវាងពួកគេទាំងពីរនាក់ ទើបនឹងសាងឡើងថ្មីៗនេះ ហាក់ ដូចមានភាពត្រូវរ៉ូវនឹងគ្នា ខ្លាំងណាស់ ព្រោះសកម្មភាព ទាំងឡាយ ដែលបានបង្ហាញមក អាចនិយាយ បានថា អ្នកទាំងពីរបានស្រឡាញ់ យ៉ាងផ្អែមល្ហែម។ ម្យ៉ាងទៀតបុរសវ័យក្មេង ខាងក៏ឧស្សាហ៍យកឡាន មកចាំទទួល តារាស្រីរូបនេះ ទៅញ៉ាំអាហារ និងចូលផ្សារទំនើបទៀតផង។

ជុំវិញព័ត៌មានលើកឡើង ខាងលើនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នេះគេហទំព័រ មិនទាន់អាចស្វែងរក ការបំភ្លឺពី កញ្ញា លីលី បាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល