CamNews

សុខា សុធានី ស្ងាត់ៗ ចុះជួយព្យាបាលជំងឺ ពលរដ្ឋដោយមិនយកប្រាក់

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី អ្នកនាងវេជ្ជបណ្ឌិត សុខា សុធានី អតីតភរិយា លោក ភោ សុផានិត ដែលជាអ្នកដោះស្រាយវិបត្តិស្នេហា ដ៏ជំនាញម្នាក់ ក្នុងស្ថានីយទូរទស្សន៍ MYTV ថ្មីៗនេះ គេសង្កេតឃើញអ្នកនាង បានចូលរួមក្នុងសកម្មភាពសង្គម យ៉ាងផុសផុល ជាពិសេសគឺការងារ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយព្យាបាល ពលរដ្ឋក្រីក្រ តាមស្រុកស្រែចំការ។ សុខា សុធានី ត្រូវបានគេដឹងថា ជាសមាជិកដ៏សកម្មម្នាក់ ក្នុងក្រុមគ្រូពេទ្យ ស័្មចិត្ត សម្ដេច ជា ស៊ីម ។

ចំណែកការងារសិល្បៈ របស់ សុខា សុធានី ហាក់ដំណើរការទៅដោយសន្សឹមៗ មិនស្ទុះលោតឡើង ដូចតារាសិល្បៈដទៃឡើយ ព្រោះនាងត្រូវបាន កំណត់ដោយ ក្រមសីលធម៌វិជ្ជាវេជ្ជសាស្ត្រ របស់អ្នកនាង ដែលមិនឲ្យលេងខ្លួនឆើតឆាយ តាមអំពើចិត្តបានទេ។ អ្នកនាងជាមនុស្សគំរូ របស់មហាជន ព្រោះមានតួនាទីពីរ គឺក្នុងនាមជាអ្នកសង្គ្រោះ មនុស្ស និងជាគំរូមនុស្សទូទៅ ក្នុងរូបភាពអ្នកសិល្បៈ ។

ថ្វិត្បិតតែមិនសូវល្បីល្បាញ ដូចអ្នកសិល្បៈដទៃ តែ សុខា សុធានី បែរជាលេចមុខលេចមាត់ ក្នុងអំពើសប្បុរធម៌ទៅវិញ ដូចជា ព្យាបាលអ្នកជំងឺ តាមភូមិស្រុក ដោយឥតគិតថ្លៃ ជាក្រុមគ្រូពេទ្យស័្មគ្រចិត្ត។ គ្រប់ពេលក្រុមគ្រូពេទ្យស័្មគ្រ ចុះតាមភូមិ-ស្រុកផ្សេងៗ តែងតែមានវត្តមាន អ្នកនាងជានិច្ច។ ប្រភពពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម បានឲ្យដឹងថា អ្នកនាង សុខា សុធានី ជាសមាជិកដ៏សកម្មម្នាក់ តែងតែលះបង់ ពេលវេលា ដ៏មានតម្លៃ មកចូលរួមជាមួយ ក្រុម ការងារចុះពិនិត្យ សុខភាពតាមមូលដ្ឋាន និងណែនាំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការថែរក្សា សុខភាព រស់នៅប្រកបដោយអនាម័យ ជាដើម ។

ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០ ១៤ អ្នកនាង សុខា សុធានី និងក្រុមគ្រូពេទ្យស្ម័ចិត្ត បានចុះបំពេញបេសកកម្មមនុស្សធម៌ ជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រមាណ ២.២៣៧នាក់។ យោងតាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបញ្ជាក់ថា ជំងឺ ដែលបានព្យាបាល ជូនប្រជាពលរដ្ឋននៅឃុំព្រែក ដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ២.២៣៧នាក់នេះ រួមមាន ជំងឺភ្នែក ៥២៥នាក់ ជំងឺមាត់ធ្មេញ ៣៣៤នាក់ វះកាត់តូច ៣៣នាក់ អេកូ ៩៤នាក់ ជំងឺទូទៅ និងកុមារ ១.២៥១នាក់ ៕

យោងតាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេច ជា ស៊ីម តែងបានបម្រើ សកម្មភាពមនុស្សធម៌ តាមរយៈការព្យាបាលជំងឺគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅតាមទី ជនបទ ដើម្បីចូលរួមចំណែក លើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋ។
យោងតាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងទៀតថា សម្តេច ជា ស៊ីម ជានិច្ចកាលតែងតែជំរុញឲ្យក្រុមគ្រូ ពេទ្យប្រឹងប្រែងអស់លទ្ធភាព ធ្វើយ៉ាងណាជំរុញការព្យាបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន ព្រោះការជួយ ប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺតម្កាត់ផ្សេងៗ ក៏ជាការចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល