ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិន ហួរដែលទើបតែ បានចេញផ្សាយ កាលពីវេលាព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ពោលគឺ នៅ ម៉ោង ៨ និង ១៤ នាទីព្រឹកមិញអោយដឹងថា នៅឯក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី ទឹកដីតំបន់ អាស៊ីឯណោះវិញ ក្រុមប្រជាពលរដ្ឋ ៨ នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ក៏ ដោយសារតែ មានការវាយប្រហារ ពីសំណាក់គ្រោះធម្មជាតិ គ្រោះទឹកជំនន់ ។

មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារ សារព័ត៌មានដដែល បន្តអោយដឹងថា ជាមួយនឹងវត្តមានគ្រោះទឹក ជំនន់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ បើតាមការអោយដឹង ពីអាជ្ញាធរ ប្រចាំតំបន់ បញ្ជាក់ ថា មិនត្រឹមតែ មានករណី ស្លាប់បាត់បង់ជីវិត អាយុជីវិត មនុស្ស ៨ នាក់នោះទេ តែនៅក្នុងនោះ ក្រុមមនុស្ស ដែលជាប្រជាជន មានគ្នាដល់ទៅ ៦០,០០០ នាក់ ត្រូវរងនូវផលប៉ះពាល់ បាត់បង់ទី ជម្រករបស់ខ្លួន ដូចគ្នាដែរ។

យ៉ាងណាមិញ បើយោងតាម របាយការណ៍ គូសបញ្ជាក់បន្តអោយដឹងថា មូលហេតុដែលនាំអោយ កើតមានឡើងនូវគ្រោះធម្មជាតិ គ្រោះទឹកជំនន់មួយនេះ ក៏ដោយសារតែ មានវត្តមាននៃការធ្លាក់ ទឹកភ្លៀងយ៉ាងគំហុក និងជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ដោយនៅក្នុងនោះ ក៏ បានបណ្តាលអោយកើតមានឡើង នូវជំនន់ ទឹកភ្លៀងនេះ ផ្ទាល់តែម្តង។

ផ្ទុយទៅវិញ អាជ្ញាធរប្រចាំតំបន់ បានបន្តគូសបញ្ជាក់ថា តំបន់  Kampung Melayu គឺជាទីតាំងដែល ទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ ខណៈតំបន់នេះផ្ទាល់ មានទីតាំង ស្ថិតនៅក្នុងក្រុង Jarkata ប្រទេសឥណ្ឌូនេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ