កំពង់ស្ពឺ ៖ រថយន្ដក្រុងដឹកទំនិញពេញ បាន បុកអ្នកជិះម៉ូតូបណ្ដាល ឱ្យស្លាប់ពីរនាក់លើ កំណាត់ផ្លូវ ជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៣៤-៣៥ ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

មន្ដ្រីនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា រថយន្ដបង្កជាប្រភេទរថយន្ដ កុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3A-2843 បានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែ ដល់ ចំណុចកើតហេតុនោះ បានបុកអ្នកជិះម៉ូតូ សង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង គ្មានស្លាក លេខ ពីក្រោយនិង កិនបណ្ដាលឱ្យស្លាប់ពីរ នាក់នៅនឹងកន្លែងកើតហេតុ ។

សពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថ កិច្ចអះអាងថា មើលទៅគួរឱ្យរន្ធត់ដោយ បែកក្បាលធ្លាយខួរ ចេញឈាមស្រោចលើ ផ្លូវ យ៉ាងអណោចអធ័ម ។

មន្ដ្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះឆាំង គឹមឡោះ អាយុ ២៨ឆ្នាំ ជាអ្នកបើក ម៉ូតូនិងអ្នកជិះពីក្រោយ ឈ្មោះចន ធឿន អាយុ២៥ឆ្នាំ ជនរងគ្រោះ ទាំងពីរនាក់រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបន្ដថា ក្រោយកើតហេតុ អ្នក បើករថយន្ដកុងតឺន័រ បានបើកទ្វាររថយន្ដរត់ គេចខ្លួនដោយ សុវត្ថិភាព មិនត្រូវបានឃាត់ ខ្លួននោះទេ ។

សពជនរងគ្រោះទាំងពីរនាក់ ត្រូវបាន សមត្ថកិច្ចទាក់ទងយកទៅប្រគល់ឱ្យគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ដោយឡែក រថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ខេត្ដ រង់ ចាំការដោះស្រាយបន្ដទៀត ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល