CamNews

ស្គាល់គ្នាបាន ១០ ថ្ងៃ បបួលគ្នា ចូលផ្ទះសំណាក់ ត្រូវបងស្រី តាមទាន់ ប្តឹងនគរបាល ឲ្យចាប់ខ្លួន

បាត់ដំបងៈ ស្នេហាភ្លើងចំបើង ១ គូ ទើបស្គាល់គ្នា បាន ១០ ថ្ងៃ ខាងស្រី មកបបួលខាងប្រុសឌុបគ្នា
ដើរលេងពីថ្ងៃរហូតដល់ យប់ នាំគ្នាចូលផ្ទះសំណាក់ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១៨ ខែមេសា
ត្រូវបងស្រីនាងតាមទាន់ ប្តឹងនគរបាល ឲ្យចាប់ ខ្លួនទាំងកណ្តាលយប់ បញ្ជូនមកស្នងការខេត្ត រួច
កសាងសំណុំរឿង បញ្ជូនបន្ត ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។

លោក ប៊ន់ វណ្ណារ៉ា នាយរង ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យ
ដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ម៉ម រដ្ឋា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជា
បុគ្គលិកក្រុមហ៊ុន ចែកចាយគ្រឿង សំអាង (Dialoque) នៅតាមខេត្តនានា និងមានទីលំនៅ ភូមិចុងកៅ
ស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។ ចំណែកនារីរង គ្រោះមានអាយុ ១៦ ឆ្នាំ មុខរបរ ជាអ្នកលក់ខោ
អាវ នៅផ្សារបឹងឈូក បាត់ដំបង ។

បើតាមយុវជននេះ បាននិយាយប្រាប់អ្នកយកព័ត៌មានថា ខ្លួនជាអ្នកដើរលក់គ្រឿងសំអាង គ្រប់ប្រភេទ
តាមបណ្តាខេត្តនានា កន្លងមក ហើយក៏បានស្គាល់នាង តាមរយៈខ្លួនបានលក់ទឹកអប់ឲ្យនាងជាលើក
ដំបូង ក្រោយមកក៏មានទំនាក់ទំនង ស្នេហា ជាមួយគ្នា លុះដល់ថ្ងៃទី១៨ ខែមេសា នាងបានយកម៉ូតូ
១ គ្រឿង មកឌុបខ្លួនដើរលេង តាំងពីវេលាម៉ោង ៣រសៀល នាំគ្នា ទៅលេងអាងកំពីងពួយ ភ្នំសំពៅ វត្ត
ឯកភ្នំ ផ្សារទំនើបបូរីថ្មី និងជិះឆ្វែលក្រុង រហូតដល់ម៉ោង ៩ និង ៣០នាទីយប់ ដោយ នាងមិនហ៊ានចូល
ផ្ទះខ្លួនក៏បាននាំគ្នាចូលដេកផ្ទះសំណាក់ យីហោ គង្គាហង្សមាស នៅមាត់ស្ទឹងសង្កែ ក្នុងភូមិរំចេក ៤
សង្កាត់រតនៈ ក្រុងបាត់ដំបង ក្នុងបន្ទប់លេខ ១៤១ តែម្តងទៅ ។

យុវជនរូបនេះ បានបន្តទៀតថា ដោយសារតែខ្លួនបានដើរលេងពេញមួយថ្ងៃ អស់កម្លាំងពេក ខ្លួនហូប
អាហារហើយ គ្រាន់តែ បានដេកឱបថើបនាងប៉ុណ្ណោះ គឺមិនបានរំលោភនាងទេ លុះដល់ម៉ោង ១២
និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ស្រាប់តែបងស្រីនាង បានឃើញម៉ូតូរបស់
ពួកគាត់ ផ្ញើទុកនៅផ្ទះសំណាក់ ហើយក៏តាមរកឃើញ ហៅមកនិយាយគ្នា រួចបាននាំខ្លួន មកឲ្យនគរ
បាលឃាត់ខ្លួនតែម្តង ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន សូមអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នតុលាការ គួរពិនិត្យ
មើលរឿងហេតុនេះឡើងវិញ ពីព្រោះមុនពេល ឈានចូលទៅក្នុងផ្ទះសំណាក់ គឺពួកគេទាំងពីរនាក់ បានព្រមព្រៀងគ្នាជាមុនរួចស្រេចទៅហើយ ដូច្នេះ ការចោទប្រកាន់របស់សាច់ញាតិនារីរង គ្រោះថា យុវជនរូបនេះធ្វើសកម្មភាពចាប់រំលោភនោះ វាមិនពិតឡើយ ។ មជ្ឈដ្ឋានខ្លះ បានលើកឡើងថា កន្លង
ទៅតែងតែមានរឿងបែបនេះកើតឡើង ដោយភាគីខាងស្រីបានចោទប្រកាន់ភាគីខាងប្រុសចាប់រំលោភ
ប៉ុន្តែ ធាតុពិតពួកគេទាំងពីរនាក់បានស្ម័គ្រស្មោះ និងយល់ព្រមទៅវិញទៅមកដឹកដៃគ្នាចូលផ្ទះសំណាក់
ផ្ទុយទៅវិញ ភាគីខាងប្រុស បែរជាត្រូវជាបើទោស និងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ ។

លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង ទទួលបន្ទុកកណ្តាលយុត្តិធម៌នគរបាលខេត្តបានបញ្ជាក់
ថា យោងតាមពាក្យ បណ្តឹង របស់បងស្រីនារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក
ទោះជាពួកគេមិនទាន់បាន ឈានដល់រួម ភេទជាមួយគ្នាក៏ដោយ តែយុវជនរូបនេះ ត្រូវបានជាប់ចោទ
ពីបទ បៀតបៀនកេរ្តិ៍ខ្មាស់លើអនីតិជន ហើយសមត្ថកិច្ច និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ
ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល