ភ្នំពេញ៖ ខណៈតារាស ម្តែងសាច់ស សម្បូរមន្តស្នេហ៍ កញ្ញា លីឡា កំពុងតែទទួល បានប្រជា ប្រិយភាព និងកេរ្តិ៍ឈ្មោះល្ បីក្រឺតៗ នៅក្នុងពិភព សិល្បៈ បានធ្វើឲ្យ មហាជនទូទៅ និងស្រទាប់ យុវវ័យមួយចំនួន តែងតែគាំទ្រ ចំពោះ ការសម្តែង របស់នាង ក៏ដូចជាបណ្តាញ សារព័ត៌មាន ក្នុងស្រុក មួយចំនួន ចង់ដឹងពីការងារ នៅក្នុងសិល្បៈ ក៏ដូចជាជីវិត ឯកជនរបស់នាង ដោយសារ តែនាង ជាតារាសម្តែងមួយរូប ដែលកំពុង ត្រូវបានស្រទាប់ យុវវ័យ និងបុរសសក់ ល្បាយអាចម៍ ខ្លា ចាប់អារម្មណ៍ចំពោះ ការសម្តែង និងសម្រស់ដ៏ខ្ចីល្វក់ ។

មួយរយៈ ចុងក្រោយនេះ គេមើលឃើញ មានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បាន ចាប់អារម្មណ៍ ទៅលើ លីឡា យ៉ាងខ្លាំង និងបានចុះផ្ សាយពីព័ត៌មានល្អ និងមិនល្អពីនាងជា ច្រើន។ ជាក់ស្តែង កាលពីពេលថ្មីៗ កន្លងទៅមានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយបាន យករូបភាព របស់នាង ហើយចុះផ្សាយ និងបានសរសេរ ពាក្យពេចន៍មិនល្អ ធ្វើឲ្យតារាសម្តែង សិចស៊ីវ័យក្មេង រូបនេះ មិនពេញចិត្តបន្តិច ពេលបានអានព័ត៌មាន ទាំងនោះ ។

ជុំវិញរឿងរ៉ាវ ដែលបណ្តាញ សារព័ត៌មានក្នុងស្រុក មួយចំនួន បានចុះផ្សាយមិនល្អ និងមិនមែន ជាការពិត កាលពីពេល កន្លងទៅនោះ ត្រូវបាន កញ្ញា លីឡា ថ្លែងបា្រប់ គេហំព័រ LookingTODAY នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣នេះថា នាងមានអារម្មណ៍ខឹង យ៉ាងខ្លាំង នៅពេលដែល គេចុះផ្សាយ ព័ត៌មាន មិនល្អ និងមិនមែន ជាការពិតបែបនេះ។

លីឡា បានបន្តថា "មានបណ្តាញ សារព័ត៌មានចំនួនពីរ គេបានយក រូបថតរបស់ខ្ញុំ ទៅចុះផ្សាយ ហើយបានសរសេរ មិនល្អនិងថែមទាំងបំភ្លើស ពីការពិតទៀតផង។ ខ្ញុំសូមប្រាប់បងថា.. រូបថត ដែលគេថា ខ្ញុំថតសិចស៊ីខ្លាំងនោះ តាមពិតទៅមិនសិចស៊ីខ្លាំងនោះ ដោយសារតែគេយកទៅកែ ទើបមើលទៅសិចស៊ី ។ ខ្ញុំសូមបញ្ជាក់ ប្រាប់បងថា ទោះជាយ៉ាងណា ក៏ខ្ញុំមិនស្លៀកពាក់សិច ស៊ីខ្លាំង ដល់ថ្នាក់ហួសពី ប្រពៃណី ខ្មែរដែរ” ។

ការបញ្ជាក់ ជំហបែបនេះ បន្ទាប់ពីតារាសម្តែង សាច់សវ័យក្មេង លីឡា ត្រូវបានបណ្តាញ សារ ព័ត៌មាន មួយចំនួន ចុះផ្សាយពីរឿង មិនល្អចំពោះនាង ដែលគេបាន ចោទថា នាងស្លៀកពាក់ សិចស៊ី ស្ទើរតែដូចអឺរ៉ុប។ ចំពោះ ការងារសិល្បៈ វិញ កញ្ញា លីឡា បានបង្ហើប ប្រាប់ឲ្យដឹងថា នាងមានការ មមាញឹកយ៉ាង ខ្លាំងស្ទើរតែ រកពេលសម្រាក គ្មានព្រោះ ត្រូវថតខារ៉ាអូខេ បទ ចម្រៀងឲ្យ បណ្តាផលិត កម្មក្នុងស្រុកមួយ ចំនួន ហើយថ្មីៗនេះ នាងទើបតែ ថតបញ្ចប់ឲ្យ ផលិតកម្ម សាន់ដេ ប៊ិកមែន និងស្ពតពាណិជ្ជកម្ម ផ្សេងៗ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល