រតនគិរី៖ ចៅក្រមសាលាដំបូង ខេត្តរតនគិរី លោកស្រី ជ័យ មាលា បានចេញដីកា ឃាត់ខ្លួនបុរសម្នាក់ ដែលតាំងខ្លួនជាឧកញ៉ា ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើង ដោយកម្លាំងកងរាជអាវុធហត្ថ មូលដ្ឋានក្រុងបានលុង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមកំណត់ហេតុកម្លាំង កងរាជអាវុធហត្ថក្រុងបានលុង បានឲ្យដឹងថា អំពីករណីឆបោក និងក្លែងបន្លំឯកសារសាធារណៈ ។

លោកវរៈសេនីយ៍ត្រី ហៃវ ណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថ មូលដ្ឋានក្រុងបានលុង ប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកអនុវត្តន៍ តាមដីការចេញ ដោយចៅក្រម លោកស្រី ជ័យ មាលា បង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ឈ្មោះ ធី ហួត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសុ្រកកំណើត នៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ហៃ វណ្ណារ៉ា បានបញ្ជាក់ថា ជនសង្ស័យនេះបានដើរ តួជាឧកញ៉ា បង្អួតខ្លួនពេញ ខេត្តរតនគិរីយើងនេះ ជាយូរមកហើយ ប៉ុន្តែកន្លងមកមិនទាន់ ស៊ើបដឹងការពិត ទើបមិនទាន់ឈានដល់ការចាប់ខ្លួន លុះដល់មានដីកា ចេញដោយលោកស្រី ជ័យ មាលា ចៅក្រមសាលាដំបូងខេត្ត ទើបមានវិធានការ ចុះអនុវត្តន៍ដីកា ឃាត់ខ្លួនជនសង្ស័យខាងលើនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវ បានចៅក្រមចេញបញ្ជាអោយឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារ ភ្នំស្វាយនៅព្រឹកថ្ងៃដដែល (ទី២៧ ខែឧសភា ឆ្នាំ២០១៥) ដើម្បីស្រាវជ្រាវរកស្ថានទំងន់ទោស បន្ថែមចោទលើជននោះទៅតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល