ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ផ្ទុះឆេះឃ្លាំងស្តុក សារជាតិគីមី គ្រោះថ្នាក់ នៅក្នុងទីក្រុងកំពង់ផែ ក្រុង Tianjin ប្រទេសចិន កាលពី ម្សិលមិញនេះ គឺជាហេតុការណ៍ នៃសោក នាដកម្ម មនុស្សជាតិ និង លើសពីនេះទៅទៀត ។ ច្រើនជាង ហេតុការណ៍ គ្រោះថ្នាក់ ផ្ទុះឆេះដ៏សា ហាវឈានទៅសម្លាប់មនុស្ស ហោចណាស់ ៥០ នាក់ ក្នុងនោះ ប្រជាជន ច្រើនជាង ៤០០នាក់ផ្សេង ទៀត បានទទួលរងរបួសធ្ងន់ ស្រាល និងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ មិន ត្រឹមតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជា រថយន្តទំនើបផ្សេង ទៀត ដែលទើបតែនាំចូល នោះ រងនូវការខូចខាតទាំងស្រុង ដោយសារតែអគ្គីភ័យ កើតចេញពីការផ្ទុះឆេះ ។

ប្រជុំរូបភាព ខាងក្រោម សរបញ្ជាក់ អោយឃើញ ទិដ្ឋភាពទាំងស្រុង ក្រោយ ហេតុការណ៍ផ្ទុះឆេះដ៏ សាហាវខាងលើ ពោលជា សោកនាដ កម្ម ឆេះខ្ទេច រថយន្តថ្មីៗ ទើបនាំ ចូល ម៉ូដែល Volkswagen ក៏ដូចជា Land Rover ជា ដើម ។ ប្រភព សា រព័ត៌មាន ពីប្រទេសចិនអោយដឹងថា Volkswagen ខូចខាតរថយន្ត ជិត ៣០០០ គ្រឿង មិន ត្រឹមតែប៉ុណ្ណោះ រាប់ពាន់គ្រឿងផ្សេងទៀតដែលរងនូវការ ខូចខាតឆាបឆេះ ទៅជាគ្រឿងឆ្អឹង អេតចាយ នោះរួម មានដូចជា ១០៦៥ គ្រឿង ជារថយន្តម៉ូដែល Touaregs ៣៩១គ្រឿងម៉ូដេល Beetles ២៥៧គ្រឿងម៉ូលដែល Tiguans ១១៤គ្រឿង ម៉ូដែល Golfs ៨៤គ្រឿងម៉ូដែល Up! ប្រភេទ Minicars ៣៩គ្រឿង ម៉ូដែល SportVans និង ២៨គ្រឿងម៉ូដែល Ma- gotans ។ ដោយឡែក ក្រុមហ៊ុនផលិតរថយន្ត Land Rover និង Ranault បានខូចខាតរថយន្តស៊េរី ក្រុមហ៊ុនរបស់ខ្លួន ប្រភេទ DiscoverySUVs និង Koleos CUVs ក្នុង បរិមាណមួយ ដែលមានចំនួន មិនជាក់លាក់ ។

គួរបញ្ជាក់ថា ទីក្រុង កំពង់ផែ Tianjin មានរយៈចម្ងាយប្រមាណ ៧៥ ម៉ាយពីទីក្រុងប៉េកាំង ប្រទេស ចិន ខណៈទីក្រុងកំពង់ផែមួយនេះ ដើរតួនាទីចម្បង ជាកំពង់ផែ នាំមុខ នាភាគខាង ជើងឆៀងខាង លិច ប្រទេសចិន ពោល ជាទីក្រុង កំពង់ផែ ដែលនាំចូលនូវរថយន្តពីបរទេស រួច ចែកចាយបន្តទៅ ដល់ទីក្រុងប៉េកាំង និងភាគខាងជើងឆៀងខាងលិច ប្រទេសចិន ។ សារព័ត៌មានចិន អោយដឹងថា ក្នុងចំណោម ក្រុមហ៊ុនរថយន្តដែលទទួលរងនូវការខូចខាត ក្នុងហេតុការណ៍ គ្រោះ ថ្នាក់ លើកនេះ មាន តែ ក្រុមហ៊ុន Volkswagen ដែល ទទួលរងគ្រោះ ខ្លាំង ជាងគេ តួយ៉ាង ខូចខាតរថយន្ត ជិត ៣០០០ គ្រឿង ៕

- អាន ៖ ផ្ទុះឆេះ ឃ្លាំងគីមី គ្រោះថ្នាក់ ដ៏ខ្លាំង សម្លាប់មនុស្ស ១៧ នាក់ មួយពព្រិចភ្នែក (មានវីដេអូរន្ធត់)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ carbuzz និង autoblog