CamNews

បង្ក្រាប ចោរឆក់ ២នាក់ ទាំងព្រលឹម នៅខណ្ឌ ៧មករា

ភ្នំពេញ ៖ ជនសង្ស័យ ជាក្រុមចោរឆក់ ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ ៧ មករា ឃាត់ខ្លួនបានភ្លាមៗ នៅព្រឹកព្រលឹម ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្លូវ លេខ ២១៧ ខាងលិចពហុកីឡាដ្ឋានជាតិ អូឡាំពិក សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

ប្រតិបត្ដិការ ចាប់ក្រុមចោរឆក់ទាំង នេះ បានធ្វើឡើងក្រោយពីពួកគេទាំងពីរ នាក់ បានជិះម៉ូតូម៉ាកស្កុបពី ១គ្រឿងឆក់ កាបូបប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដង ផ្លូវ ស្ថិតនៅមុខហាងអាតាឡង់ទិច ផ្លូវ លេខ ៣៣៦ សង្កាត់វាលវង់ ខណ្ឌ ៧មករា។

នាយផ្នែកព្រហ្មទណ្ឌ នគរបាលខណ្ឌ ៧ មករា លោក រស់ ស៊ីណា បាននិយាយថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវចាប់ខ្លួន ខាងលើនេះ ទី១ ឈ្មោះ គង់ ប៉ូថុង អាយុ ២៣ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងទី២ ឈ្មោះ សុខ ជា អាយុ ២៣ឆ្នាំ ជាអ្នកឆក់ ពួកគេ ទាំងពីរនាក់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការ មន ។

លោក រស់ ស៊ីណា បានបន្ដថា ក្រោយ ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់កម្លាំង សមត្ថកិច្ច បានដកហូតម៉ូតូម៉ាកស្កុបពី ស៊េរី ឆ្នាំ ២០១០ ពាក់ស្លាកលេខភ្នំពេញ ១អាយូ  ៨៩៨៤ ។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិ ការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល