ស្ទើរតែមិនគួរអោយជឿ ៖ នៅពេលដែលបានឃើញ បេក្ខភាពគ្រោងឆ្អឹងដ៏ព្រឺក្បាល មួយនេះ នៅលើ ឆ្នេរសមុទ្រ ប្រទេសរុស្សី អ្នករាល់គ្នា ក្នុងតំបន់ ពិតជាមានភាពភ្ញាក់ផ្អើល និង ស្រឡាំងកាំងជាខ្លាំង ស្របពេលដែលបានលាន់មាត់ទន្ទឹមគ្នាៗ អាចទេ វាគឺជាគ្រោងឆ្អឺងបិសាច សមុទ្រ ? ពិតឬ ដែលថា មានបិសាចសមុទ្រ ពិតប្រាកដ ? តើមានភស្តុតាងជាក់ស្តែង ដែរឬទេ ?

យោងតាមការធ្វើតេស្តិ៍ជាជំហានដំបូងអោយដឹងថា គ្រោង ឆ្អឹង សត្វមួយនេះ ពុំមានជាគ្រោងឆ្អឹងត្រី គ្រោងឆ្អឹងក្រពើ ឬក៏គ្រោងឆ្អឹងសត្វក្រពាអ្វីនោះទេ តែ បើ ផ្អែកតាមទ្រឹស្តី ក៏ដូចជា សណ្ឋានគ្រោងឆ្អឹង អាចជាពូជសត្វពីសម័យបុរេប្រវត្តិទៅវិញ ។ សេចក្តី រាយកាណ៍ ពីទំព័រសារព័ត៌មានបរទេស ដឹមីរ័រ អោយដឹងថា បេក្ខភាពគ្រោងឆ្អឹងចម្លែក និង អាថ៍កំបាំង មួយនេះ ត្រូវបានប្រទះឃើញ ដោយពលទា ហានចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ខណៈមកទល់ បច្ចុប្បន្នភាព ពោល ៨ ឆ្នាំបន្ទាប់ អ្នកវិទ្យាសាស្រ្ត អាចកំណត់អត្តសញ្ញាណវាបានហើយ ។

ជាការពិត អ្នកជំនាញខាងជីវចម្រុះភាគច្រើន គូសបញ្ជាក់អោយដឹងថា តាមពិតទៅ វាគឺជាគ្រោងឆ្អឹង ពូជបាឡែន beluga មួយក្បាលធំតែប៉ុណ្ណោះ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ទីកន្លែងពិត ប្រាកដ ដែលពលទាហានបានប្រទះឃើញ គ្រោងឆ្អឹងមួយនេះ គឺបានប្រទះឃើញនៅឯឆ្នេរខ្សាច់មួយ កន្លែង កោះ Sakhalin ភាគខាងកើតប្រទេស រុស្សី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ