ភ្នំពេញ ៖ ក្រុមចោរឆក់កាបូបតាមផ្លូវ តាមពីរនាក់ ក្រោយពីធ្វើសកម្មភាពបានបើក បម្រុងគេចខ្លួន តែត្រូវជនរង គ្រោះនិងកម្លាំង សមត្ថកិច្ចដេញ តាមពីក្រោយបណ្ដាលឱ្យពួក គេទាំងពីរនាក់ភ័យ ហើយក៏ជិះម៉ូតូដួលនៅ ក្បែររង្វង់មូលកាំកូស៊ីធី ក៏ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន បាត់ស្រមោល ។

ជនសង្ស័យដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខាងលើនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរដល់តែ ដង្ហើមចង្រិត ព្រោះតែ ពេលដួលម៉ូតូនោះ ត្រូវបានប្រជាពលរដ្ឋត្រួតវាយម្នាក់មួយដៃ មួយជើង បណ្ដាលឱ្យសន្លប់នៅនឹងកន្លែង កើតហេតុ រួចក៏ត្រូវបានសមត្ថកិច្ចដឹកបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីឱ្យជាសះ ស្បើយនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់។

មន្ដ្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹង ថា ករណីឆក់កាបូបបានសម្រេចតែរត់គេច ខ្លួនបានតែម្នាក់នោះ បានកើតឡើងនិងធ្វើឱ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវម៉ុងឫទ្ធី ក្បែររង្វង់មូលកាំ កូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បាន ឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជន រងគ្រោះកំពុងធ្វើដំណើរ តាមដងផ្លូវ ស្រាប់ តែលេចមុខជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ក្នុងទិស ដៅពីលិចទៅកើត ស្រាប់តែអ្នកជិះពីក្រោយ បានឆក់កាបូបពីជនរងគ្រោះ រួចបើកគេចខ្លួន ។

ភ្លាមៗនោះ ជនរងគ្រោះបានជិះដេញតាមពីក្រោយនិងស្រែកចោរៗធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តាមដងផ្លូវនិងសមត្ថកិច្ច ដែលចុះល្បាតនៅក្បែរនោះ រួមគ្នាដេញតាមពីក្រោយ ធ្វើឱ្យជនសង្ស័យទាំងពីរ នាក់ភ័យស្លន់ស្លោ ជិះម៉ូតូលឿនពេក ដួលកណ្ដាលផ្លូវ ក៏ត្រូវបានប្រជាពលរដ្ឋ ចាប់វាយមួយដៃ មួយជើងម្នាក់ រងរបួសសន្លប់ស្ដូងស្ដឹងសល់ដង្ហើមចង្រិត ។

ដោយឃើញសភាពបែបនេះ សមត្ថកិច្ច បានដឹកជនល្មើសឆ្ពោះទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីជួយ សង្គ្រោះជាមុន សិនរង់ ចាំចាត់វិធានការ ទៅតាមផ្លូវច្បាប់ ហើយ ពេលកំពុងសង្គ្រោះនោះ ក៏មានកម្លាំងនគរ បាលនៅចាំយាមការពារផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល