ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ ទើបតែធ្វើការបង្ហោះនូវរូបភាពពាណិជ្ជកម្ម នូវគំរូទូរស័ព្ទស៊េរីថ្មីពីរ
គឺ Desire P និង Desire Q ជាមួយនឹង CPU Dual Core និង camera 8 megapixel ។

Desire P បំពាក់នូវអេក្រង់ទំហំ 4,3 inch កំរិតពន្លឺ WVGA រួមជាមួយ CPU Dual Core ល្បឿន
1 GHz និង RAM 1 GB។ Camera ក្រោយរបស់ផលិតផលនេះមានទំហំ 8 megapixel។ វាមាន
រន្ធសំរាប់បន្ថែមមេម៉ូរីក្រៅបាន និងអាចត្រូវបានដាក់លក់ក្នុងតំលៃ 365 USD។

បើទោះជា បំពាក់នូវអេក្រង់ទំហំតែ 4 inch តូចជាង Desire P ប៉ុន្តែរូបសណ្ឋានរបស់ Desire Q
គឺដូចទាំងអស់នឹងរូបសណ្ឋានរបស់ Desire P ដែរ។ ជាក់ស្តែង តំលៃលក់របស់ Desire Q គឺ
235 USD ប៉ុណ្ណោះ។ បើតាម Slashgear, Desire Q មានបីពណ៌សំរាប់ជ្រើសរើសគឺពណ៌ ស ខ្មៅ
និងក្រហម។

ទូរស័ព្ទទាំងពីរខាងលើនេះ គឺសុទ្ធតែប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean និង Support
នូវបច្ចេកវិទ្យាសម្លេង Beats Audio ដូចបណ្តាម៉ូដែលផ្សេងៗទៀតរបស់ HTC ដែរ។

Desire P ត្រូវបានគេកំនត់ថា នឹងដាក់លក់ដំបូងគេនៅលើទីផ្សារប្រទេស តៃវ៉ាន់។ ចំណែក Desire
Q ត្រូវបានប្រព័ន្ធ Network China Mobile (ប្រទេសចិន) ជាអ្នកចែកចាយ។ សំរាប់ពេលវេលាជាក់
ស្តែង នៃការដាក់លក់ទូរស័ព្ទទាំងពីរម៉ូដែលនេះ នៅមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE