CamNews

ថ្នាក់ដឹកនាំកំពូលក្រុម Barcelona ស្ថិតក្នុងគ្រោះថ្នាក់ អាចជាប់គុករាប់ឆ្នាំ ក្រោយមានការចោទប្រកាន់

ព័ត៌មានកីឡា៖ ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញ កាលពីថ្ងៃច័ន្ទ​ បានដាក់សំណើរ មួយទៅកាន់ តុលាកាជាតិ ដើម្បីបើកការកាត់ក្ដីប្រឆាំងទៅនឹង​ថ្នាក់ដឹកនាំកំពូលក្រុមបាល់ទាត់ Barcelona គឺលោក Josep Bartomeu ព្រមទាំង​ អតីតប្រធានក្រុមគឺលោក Alexandre Sandro Rosell លើករណីគេចវេសពីការ​បង់ពន្ធ ​រូមបញ្ចូល​​ទាំង​ ករណីចុះហត្ថលេខាយល់ព្រម ទទួលខ្សែប្រយុទ្ធជនជាតិ ប្រេស៊ីល​គឺ​កីឡាករ Neymar ។

ក្នុងសេចក្ដីថ្លែងកា​រណ៍ របស់ព្រះរាជអាជ្ញា​បាន អំពាវនាវស្នើរតុលាការជាតិកាត់ទោស លោក Bartomeu​ ឲ្យជាប់គុកចំនួន ២ ឆ្នាំ និង លោក Sandro Rosell ច្រើនជាង ៧ ឆ្នាំ ទៅតាមទំងន់ទោសដែលត្រូវជាប់ការសង្ស័យ លើកំហុសកិបកេងប្រាក់ពន្ធ។  មិនត្រឹមតែប៉ុណ្ណោះ ចំពោះក្លឹបផ្ទាល់ផងដែរ​ ក៏ត្រូវធ្វើការផាកពិន័យ​គិត​ជា​ទឹក​ប្រាក់គឺដល់ទៅ ២៤ លានដុល្លារ​ផងដែរ ពីបទ​​គណនាបរិមាណពន្ធខុស​​កាលពីឆ្នាំ ២០១១-​​១៣-១៤ ដែលត្រូវបានធ្វើការចោទប្រកាន់ ។

តាមការស៊ើបអង្កេតរបស់ ចៅក្រម Pablo Ruz បានកំណត់ថា អ្នកទាំងពីរខាងលើ ត្រូវបានជាប់ការចោទ​ប្រកាន់ពីបទក្លែងបន្លំតម្លៃខ្លួនពិតប្រកដនៃការចុះហត្ថលេខាទទួល​ កីឡាករ Neymar និង ការកេងប្រវ័ញ​ប្រាក់បង់ពន្ធប្រចាំឆ្នាំ ។

ទន្ទឹមនឹងការចោទប្រកាន់នេះផងដែរ ចៅក្រម Pablo Ruz បានទុកពេលវេលាចំនួន ១០ ថ្ងៃទៅឲ្យ ព្រះរាជ​អា​ជ្ញាដើម្បីប្រមូលភស្ដុតាងឲ្យបានគ្រប់គ្រាន់ ប្រគល់ជូនគាត់ ដើម្បីធ្វើការដោះស្រាយ ព្រមទាំង​ការពារ​។ ​ហើយការសម្រេចនេះ ព្រះរាជអាជ្ញាក៏យល់ព្រមទាំងស្រុង​ហើយមិនត្រឹមតែប៉ុណ្ណោះ សេចក្ដីសម្រេច​ពិន័យ​​​លើក្រុម Barcelona យ៉ាងតិច ៨៤ លានយូរ៉ូ ក៏គាត់យល់ព្រផងដែរ​។​

ប៉ុន្ដែទន្ទឹមនឹការចោទប្រកាន់នេះ ក៏លេចចេញសេចក្ដីថ្លែងការមួយពី ក្រុម Barcelona ផងដែរថា អ្នកទាំងពីរ​គឺជាមនុស្សស្អាតស្អំ គ្មានកំហុសអ្វីនោះទេ ហើយសេចក្ដីសំណើរទៅកាន់​តុលាជាតិនោះ គឺជារឿង មួយ​មិនត្រឹមត្រូវនោះដែរ ដើម្បីដោះស្រាយបញ្ហា​នេះ ហើយម្យ៉ាងទៀតវាអាចនឹងមានការបែកធ្លាយជាប់ជាបទ​ឧក្រិដ្ឋ។

​ក្រុម​ Barcelona ក៏ធ្លាប់បានលើកឡើងផងដែរ ពីកាលដែល Sandro Rosell បានចុះហត្ថលេខា​លាលែងពីដំណែង កាលពីឆ្នាំ ២០១៤ នៅពេលនោះ គាត់ក៏ជាប់ឈ្មោះជាជនសង្ស័យ ក្នុងករណីនេះ ហើយត្រូវបាន​ស្ថិតក្នុងការតាមដានស៊ើបអង្កេត​ផងដែរពី បញ្ហាតម្លៃដែលត្រូវលាក់បាំង​។​​

គូសបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ចៅក្រម Pablo Ruz មិនទាន់ចេញសេចក្ដីសម្រេច បើកសវនាការ កាត់ទោសនៅឡើយនោះទេ​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ foxsports