ក.គឺជាតំបន់ស្បែកដែលមិនសូវមានការបិទបាំង ថ្វីបើក្រាស់ជាងស្បែកមុខបន្ដិច ប៉ុន្ដែស្បែកនៅ
ត្រង់.ក ងាយប្រតិកម្មយ៉ាងខ្លាំង។ ដូច្នេះ វាមានការវិវដ្ដទៅរកភាពចាស់ជាងស្បែកដែលនៅត្រង់
កន្លែងផ្សេងៗនៅលើរាងកាយ។

ដើម្បីការពារ និងថែរក្សាស្បែកនៅត្រង់.ក ឱ្យបានស្រស់ស្អាត សូមតាមដានវិធីខាងក្រោម៖

១/ លាបក្រែមបំប៉នស្បែក

ក គឺជាតំបន់ស្បែកដែលតែងតែត្រូវចំហឱ្យនៅ “កណ្ដាលវាល” ដូច្នេះវាងាយនឹងត្រូវកំដៅថ្ងៃ
ជាប់ធូលី បណ្ដាលឱ្យស្បែកឆាប់ជ្រួញ និងចាស់ជាងវ័យ។ បែបនេះ អ្នកគួរលាបក្រែមថែបំប៉ន
ស្បែកនៅត្រង់.ក ឱ្យបានរាល់យប់។ នៅពេលខាត់ស្បែក សម្អាតស្បែក អ្នកមិនត្រូវរំលងចោល
ស្បែកនៅត្រង់.កនេះទេ។ ពេលលាបម្សៅ អ្នកគួរតែលាបត្រង់.ក ដើម្បីឱ្យស្បែកមុខ និង.ក
មានលក្ខណៈស៊ីគ្នា។

២/ ក្រែមការពារដំដៅថ្ងៃ
ប្រសិនចេញទៅក្រៅ កន្លែងដែលមានកំដៅថ្ងៃ អ្នកគួរពាក់អាវក្រាស់ៗ និងលាបក្រែមការពារ
កំដៅថ្ងៃ ព្រោះកំដៅព្រះអាទិត្យគឺជាកត្តាចម្បងធ្វើឱ្យស្បែកចាប់ចាស់។

៣/ កាយវិការគេង
កាយវិការគេងរបស់អ្នកក៏មានផលប៉ះពាល់ដល់ស្បែកនៅត្រង់.ក។ នៅពេលគេង អ្នកគួរជ្រើស
រើសខ្នើយទន់ និងទាប ចំណែកពូកវិញ គឺគួរតែប្រើប្រាស់ពូករឹង ប្រសើរជាងពូកទន់។

៤/ របបបំប៉នស្បែក
ការបរិភោគដែលមានវីតាមីន C ច្រើន ដូចជាផ្លែក្រូចពោធិសាត់ ប្រភេទគ្រឿងសមុទ្រជាដើម។
ការចៀសវាងស្រា បារី ក៏រួមចំណែកជួយថែរក្សាសម្រស់របស់ស្បែកនៅត្រង់.កផងដែរ។

៥/ ម៉ាស្សា.ក

ជារៀងរាល់ថ្ងៃ នៅពេលលុបមុខ និងម៉ាស្សាមុខ អ្នកក៏គួរម៉ាស្សានៅត្រង់.ក។ ដំបូង អ្នកត្រូវ
ផ្អៀង.ក ទៅស្ដាំ ប្រើដៃម៉ាស្សាតាមរង្វង់មូលពីចង្កាចុះមកគល់.ក នឹងធ្វើផ្ទុយពីនេះ។

៦/ លំហាត់សម្រាប់.ក
- អង្គុយត្រង់ និងសម្លឹងទៅខាងមុខ រួចបង្វិលក្បាលតាមដំណើរនាឡេកា។ គួរតែធ្វើបែបនេះ ឱ្យ
បាន ៥ដង ក្រោយមកធ្វើបញ្រ្ចាសទៅវិញ។
- អង្គុយត្រង់ រក្សាចង្កាឱ្យត្រង់ ងាកក្បាលទៅឆ្វេង និងទៅស្នាំជាបន្ដបន្ទាប់ ម្ខាង ៥ដង។
- រក្សាខ្នងឱ្យត្រង់ ក្រោយមកផ្អៀងក្បាលទៅស្មាឱ្យពេញទំហឹង ប៉ុន្ដែត្រូវរក្សាស្មាឱ្យនឹង ក្រោយ
មក ប្ដូរទិស។
- គួរតែធ្វើលំហាត់នេះឱ្យបានយ៉ាងតិច ម្ដង / ថ្ងៃ ។

៧/ ថែទាំ.ក
- ចូររក្សា.ក ឱ្យត្រង់ និងអង្គុយឱ្យត្រឹមត្រូវ។

- ជូត សម្អាតស្បែកនៅត្រង់.ក ឱ្យបានញឹកញាប់ និងអាចខាត់ស្បែកត្រង់.ក ដើម្បីបំបាត់កោសិកា
ងាប់ នៅលើស្បែក។ ប្រភេទទឹកសម្អាតស្បែកត្រង់.ក ដែលអ្នកគួរជ្រើសរើសនោះគឺទឹកដែល
ចម្រាញ់ចេញពីបន្លែផ្លែឈើ ដូចផ្លែត្រសក់ផ្អ ប៉េងប៉ោះ ស្រ្ដូបូរី ឬទឹកដោះគោជូ។

៨/ ម៉ាស្សបំប៉នស្បែកត្រង់ .ក
- កិនដំឡូងបារាំងល្ងោ ២មើម ថែមស៊ុតក្រហម ១គ្រាប់ ទឹកឃ្មុំ ១កូនស្លាបព្រា និងប្រេងរុក្ខជាតិ
១ស្លាបព្រា ហើយលាយ និងលាបគ្រឿងផ្សំនេះទៅលើក្រណាត់ស្ដើងមួយផ្ទាំង រួចរុំវានៅជុំវិញ.ក។
ក្រោយពី កន្លះម៉ោង ចូរស្រាយវាចេញ និងសម្អាត.ក ដោយទឹកក្ដៅឧណ្ហឧណ្ហ។

- ដើម្បីជួយឱ្យស្បែកត្រង់.ក បានម៉ត់រលោង និងស្អាតជាងមុន អ្នកអាចផ្សំ ណាទ្រី តេត្រាបូរ៉េត
(natri tetraborat) ៣ស្លាបព្រា បូកនិង គ្លីស៊ើរ៉ីន (glycerin) ២ស្លាបព្រា និងទឹកផ្កាកុលាប ២ស្លាបព្រា។
ក្រោយមក យកសំឡី.គ ផ្ដិតទឹកផ្សំនេះ រួចលាបទៅលើស្បែកត្រង់.ក និងស្មា ទុកមួយយប់ ទើប
លាបសម្អាតពេលព្រឹក។

៩/ ខាត់ស្បែកងាប់
ប្រសិនអ្នកមិនប្រើប្រាស់វិធីខាត់ស្បែកតាមបែបធម្មជាតិ នោះការប្រើប្រាស់ក្រែមខាត់ស្បែកត្រូវ
តែយកចិត្តទុកដាក់។ បើប្រើក្រែមខាត់ស្បែកប្រភេទស្រាលគឺគួរតែប្រើរាល់ថ្ងៃនៅពេលងូតទឹក
ប៉ុន្ដែបើប្រើក្រែមខាត់ប្រភេទខ្លាំង ត្រូវតែប្រើពីរដងក្នុង ១សប្ដាហ៍។ ក្រោយពីត្រូវបានខាត់ ស្បែក
នឹងបានស្អាត ភ្លឺជាងមុន និងងាយបំប៉នក្រែមថែសម្រស់។

១០/ គួរយកចិត្តទុកដាក់
- មិនត្រូវធ្វើការដោយកាយវិការឱនក្បាលចុះយូរពេក ព្រោះថា វានឹងធ្វើឱ្យមានស្នាមជ្រួញជ្រៅ
នៅលើស្បែកគល់.ក។ ប្រសិនធ្វើការនៅការិយាល័យ អ្នកគួរហាត់សម្រួលអារម្មណ៍ សម្រួលកាយ
ដើម្បីបំបាត់ស្នាមជ្រួញ ដោយ ៖ ងើយ.ក ឡើងទៅលើ រួចប្រើប្រាស់ខ្នងដៃម៉ាស្សាទៅលើជុំវិញ.ក
តាមបែបគូទខ្យង។

- ប្រសិនស្បែកនៅត្រង់.ក របស់អ្នក មានពណ៌ត្នោត ជ្រីវជ្រួញច្រើន ឬអង្កន់ខ្លាញ់ អ្នកគួរប្រើប្រាស់ ក្រែមឯកទេសសម្រាប់ស្បែកប្រភេទនេះ ដូចជា ក្រែមជួយធ្វើឱ្យស្បែកត្រង់.ក តឹងណែន ក្រែម
បំបាត់ស្នាមជ្រួញត្រង់.ក ។ល។

ដោយ ៖ តារា
ប្រភព ៖ LD