(ភ្នំពេញ)៖ តាមការលើកឡើងរបស់លោក ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានធ្វើលិខិតកោះហៅមនុស្ស៨នាក់ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីរឿងអាស្រូវ ស្រីមុំ ក្នុងនោះមានមន្រ្តីសមាគមអាដហុកចំនួន៥នាក់ផងដែរ នេះបើយោងតាមលិខិតរបស់អង្គភាព ទើបទទួលបានមុននេះបន្តិច។

ចំពោះករណីនេះ ទើបតែ ទទួលបានលិខិតចំនួន៥ប៉ុណ្ណោះ នៅសល់ប៉ុន្មាននាក់ទៀត មិនទាន់មានការបញ្ជាក់ពីអង្គភាព ACU នៅឡើយនោះទេ។

មនុស្សចំនួន៥នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅនោះ រួមមាន៖

១៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
២៖ លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
៣៖ លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
៤៖ លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក
៥៖ លោក ទ្រី ឈូន មេធាវី

ដោយឡែកតាមព័ត៌មានក្រៅផ្លូវការថា អាចនឹងមានការកោះហៅលោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN មកសាកសួរផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី