CamNews

ក្មេងស្រី អាយុ ១៤ឆ្នាំ ត្រូវប្រុសស្នេហ៍ ចាប់ជំរិត យកទៅបង្ខាំង ប៉ងចាប់រំលោភ

-ឪពុក-ម្ដាយ ក្មេកស្រីរងគ្រោះអំពាវ នាវ សមត្ថកិច្ច តាមចាប់យុវជន ជាសង្សារ

កំពត ៖ ក្មេងស្រីអាយុ១៤ឆ្នាំជាសិស្ស រៀននៅសាលាឧត្ដមវិជ្ជា ក្រុងកំពត ខេត្ដ កំពត ត្រូវបានឪពុក-ម្ដាយ និងក្រុមគ្រួសារ របស់នាងអះអាងថា ត្រូវបានយុវជនម្នាក់ សង្ស័យជាសង្សារ ឬប្រុសកំណាន់ចាប់យក ទៅបង្ខាំងទុក ដើម្បីចាប់រំលោភ ហើយ រហូតមកដល់ពេលនេះ ក្រុមគ្រួសារទាំងមូល ដែលកំពុងមានទុក្ខ យ៉ាងខ្លាំងនោះ បានដាក់ ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋានខេត្ដកំពត និងអធិការដ្ឋាននគរបាល ក្រុងកំពត ដើម្បី តាមចាប់ខ្លួន យុវជនរូបនោះ ហើយយកកូន ស្រីរបស់ខ្លួនត្រឡប់មកវិញ ។

បើទោះបីក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ រូបនេះ ត្រូវបានឪពុក-ម្ដាយ និងក្រុមគ្រួសារ ចោទប្រកាន់យុវជនខាងលើ ចាប់ជំរិតយក ទៅបង្ខាំងទុកចាប់រំលោភក៏ដោយនោះ ប៉ុន្ដែ ប្រភពព័ត៌មានខ្លះពីសមត្ថកិច្ចបានដាក់ ការសង្ស័យថា ទំនងជាពួកគេត្រូវរ៉ូវគ្នាក៏ថា បាន ហើយអាចជាគូសង្សារទៀតផង ។យ៉ាងណាក៏ដោយ ឪពុក-ម្ដាយ ក្មេងស្រីរង គ្រោះបានព្រមាន ដល់យុវជនរូបនេះ និងឱ្យ សមត្ថកិច្ចតាមចាប់ខ្លួន យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយសារតែទង្វើរបស់គេ ដែលចាប់ជំរិតកូនស្រីរបស់ខ្លួន យកទៅ បង្ខាំងទុក ដើម្បីចាប់រំលោភនោះ ។

លោក រ័ត្ន ពៅ អាយុ ៦៧ឆ្នាំ ជាមន្ដ្រី ចូលនិវត្ដន៍ និងជាឪពុកបង្កើតរបស់ក្មេងស្រី រងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា កូនរបស់លោកឈ្មោះ បរមី អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី ១០ នៅសាលាឧត្ដមវិជ្ជា ក្នុងក្រុងកំពតបាន បាត់ខ្លួន កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៣ កន្លង ទៅដោយសារតែ មានយុវជន ម្នាក់បាននាំកូនស្រីរបស់គាត់ទៅបង្ខាំងទុក ក្នុងគោលបំណងចាប់រំលោភ ។

លោក រ័ត្ន ពៅ បានបន្ដថា នៅយប់ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនោះខណៈ ដែលកូនស្រី របស់លោក បានដើរចេញពីសាលា ប្រមាណ១០០ម៉ែត្រ ស្រាប់តែលេចមុខយុវ ជនម្នាក់នោះ ជិះម៉ូតូស្មាស់ពណ៌ខ្មៅមិនចាំ ស្លាកលេខ ចាប់រូបនាងយកទៅបាត់ហើយ រហូតមកដល់រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៣ នេះ មិនទាន់ត្រឡប់ មកផ្ទះនៅ ឡើយទេ ហើយក៏មិនដឹងទៅដល់ទីណាដែរ ប៉ុន្ដែ តាមលោកគិតប្រហែលជានៅក្នុងខេត្ដ កំពតនេះតែម្ដង ។

ឪពុកក្មេងស្រីរងគ្រោះរូបនេះ បានចោទ ប្រកាន់យុវជនខាងលើ ប្រើសកម្មភាពផ្ទុយ នឹងច្បាប់ ដោយចាប់ យកកូនស្រីពៅរបស់ លោក ទៅបង្ខាំងទុកប៉ុនប៉ង ចាប់រំលោភ ខណៈដែលពីមុន មិនដែលមានរឿងរ៉ាវបែប នេះកើតឡើងឡើយ ។

លោក រ័ត្ន ពៅ ដែលមានប្រពន្ធឈ្មោះ កុល សោភា ជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅ ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត បានដាក់ពាក្យបណ្ដឹង ២ច្បាប់ ១ ទៅកាន់ស្នងការដ្ឋាន ខេត្ដកំពត និងពាក្យ បណ្ដឹង១ច្បាប់ទៀត ដាក់ទៅអធិការដ្ឋាន នគរបាលក្រុងកំពត ដើម្បីជួយអន្ដរាគមន៍ តាមស្វែង រកពួកគេទាំង ២នាក់ ជាពិសេស ចាប់ខ្លួន យុវជនរូបនោះផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ជុំវិញករណីខាងលើនេះ ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទថា រហូតមកដល់រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នេះ លោកមិនទាន់ទទួលបានពាក្យបណ្តឹងណាមួយ ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ នោះនៅ ឡើយទេ ។ ប៉ុន្តែ លោកឧត្តមសេនីយ៍បានប្រាប់ឲ្យសាច់ញាតិក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច របស់លោក ហើយបើយុវជនរូប នោះស្ថិតនៅក្នុងទឹកដីខេត្តកំពត លោកនឹងបញ្ជាឲ្យអធិការតាមស្រុក និងនគរបាលមូលដ្ឋាន តាមចាប់ពួកគេ ៕

ផ្តល់សិទ្ធិដោយ៖  ដើមអម្ពិល