- ម្តាយកុមារីរងគ្រោះ ទារសំណង ៤ម៉ឺនដុល្លារ ខណៈឪពុកនិស្សិតបង្កហេតុ អះអាងថា
កូនស្រីមានបញ្ហាខួរក្បាល

ភ្នំពេញៈ កញ្ញា គាម ពិសិដ្ឋម៉ានីតា និស្សិតឆ្នាំទី៦ នៅសាកលវិទ្យាល័យសុខាភិបាល ត្រូវបាន
ចៅក្រមសាលា ដំបូងសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ សម្រេច
បញ្ជូនខ្លួនទៅពន្ធនាគារព្រៃស បន្ទាប់ពីការស៊ើបសួរពេញមួយថ្ងៃមកនោះ ពាក់ព័ន្ធការបង្កគ្រោះ
ថ្នាក់ចរាចរផ្តាច់ជីវិតសិស្ស សាលាតូចៗ៣នាក់ និងរងរបួសធ្ងន់ស្រាលរហូតដល់៧នាក់ នៅមុខ
ក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី០១ ខែមីនា។

ការបញ្ជូនជនរងបង្កទៅពន្ធនាគារ បានធ្វើឡើងក្រោយពីកម្លាំងនគរបាល ចរាចរណ៍ជើងគោក
បានបញ្ជូនជនបង្ករូបនេះ ទៅតុលាការកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣។

យោងតាមដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោកចៅក្រមស៊ើបសួរ
អ៊ី ឋាវរៈ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអាទិត្យ ទី០៣ ខែមីនា បានឲ្យ
ដឹងថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាសុខាភិ
បាល ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌល «ម២» ក្រោមបទ ចោទបើកបរបង្កឲ្យមានរបួសអ្នកដទៃ
ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា ៨០ និង៨២ នៃច្បាប់
ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងដីកានេះបានបញ្ជាក់ថា «ជននេះត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ បើកបរ បង្កឲ្យមាន
របួសអ្នកដទៃ ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា នៅលើមហាវិថី
ព្រះនរោត្តម កែងផ្លូវលេខ ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើស
ព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍
ផ្លូវគោក»។

ក្នុងដីកា ក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ
គាម ពិសិដ្ឋម៉ានីតា ទៅមណ្ឌលឃុំខ្លួន«ម២» ដោយអនុវត្តឲ្យបានត្រឹមត្រូវ។ ប្រធានពន្ធនាគារត្រូវ
ឃុំខ្លួនជនបង្ក រហូតដល់មានបញ្ជា ថ្មី។

ពាក់ព័ន្ធនិងការករណីគ្រោះថ្នាក់ចរាចរនេះដែរ ម្តាយកុមារីរងគ្រោះ២នាក់បងប្អូន អ្នកស្រី ល័ក្ខ
សុគន្ធារិន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា អ្នកស្រីទាមទារសំណង
សម្រាប់កូនស្រីម្នាក់២ម៉ឺនដុល្លារ។ អ្នកស្រីក៏បានអំពាវនាវទាំងក្តីខ្សឹកខ្សួលថា សូមឲ្យមន្រ្តីតុលា
ការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ ជូនកូនស្រីរងគ្រោះទាំងពីរនាក់របស់គាត់
ផងដែរ។

ពាក់ព័ន្ធនិងការទាមទារសំណងរហូតដល់២ម៉ឺនដុល្លាររបស់អាណាព្យាបាលកុមារីរងគ្រោះ មិន
ទាន់មានការបំភ្លឺ ពីអាណាព្យាបាលភាគីជនបង្ក និងមន្រ្តីតុលាការនោះទេ។

តែទោះជាយ៉ាង លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ធ្លាប់បានអះអាងថា កូន
ស្រីរបស់ខ្លួន ដែលជាជនបង្ក កញ្ញា គាម ពិសិដ្ឋម៉ានីតា ធ្លាប់មានបញ្ហាដុះសាច់ក្នុងខួរក្បាល
ហើយបានធូរស្រាលឡើងវិញ បន្ទាប់ពីទៅពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ
ព្រមទាំងបានលេបថ្នាំជាប្រចាំផងដែរ។ លោកបាន បន្តថា ជំងឺនេះ បានរើឡើងវិញ បន្ទាប់ពីរូប
នាងខិតខំរៀនពេលប្រលង ជាពិសេសថ្ងៃកើតហេតុនោះ គឺជាពេល ដែលរូបនាងចេញប្រលង
នៅសាលា។

ក្នុងន័យនេះ លោក គាម ពិសិដ្ឋ ចង់បញ្ញាក់ថា គ្រោះថ្នាក់នេះ វាជារឿងអចេតនា ហើយកូនស្រី
របស់លោកមាន បញ្ហាសតិអារម្មណ៍ ព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាលរបស់នាង។

លោក គាម ពិសិដ្ឋ ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយចំពោះគ្រោះដ៏អកុសល ហើយលោក
ក៏បានចូលរួម រំលែកទុក្ខ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ និងចូល
បុណ្យចំនួន ៥រយដុល្លារ ហើយ កុមារា ស្រេង ប៊ុនហុង ចំនួន៣រយដុល្លារផងដែរ។

តែទោះបីជាយ៉ាងណាសំណុំរឿងនេះ មានតែមន្រ្តីតុលាការជំនាញតែមួយគត់ ដែលនឹងត្រូវធ្វើការ
សម្រេចយ៉ាង ណានោះ។

សូមបញ្ជាក់ថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យា
ល័យសុខាភិបាល បានបង្កគ្រោះថ្នាក់ចរាចរដ៏សែនអកុសលមួយកាលពីល្ងាចថ្ងៃទី០១ ខែមីនា
ឆ្នាំ២០១៣ នៅមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបើករថយន្ត
កាមរីបាឡែនដឹកប្អូនប្រុសចេញពីសាលា បុកម៉ូតូ បុក កង់ ជាបន្តបន្ទាប់ បណ្តាលឲ្យកុមារាម្នាក់
និងកុមារី២នាក់ស្លាប់បាត់បង់ជីវិត ខណៈជិះកង់ឌុបគ្នាចេញពីរៀន ហើយអ្នកដំណើរប្រុស-ស្រី
៧នាក់ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ៕

លោក គាម ពិសិដ្ឋ ឪពុកយុវតីបង្កហេតុ ចូលបុណ្យសពកុមារីរងគ្រោះទាំងពីរ ៥០០ដុល្លារ

លោក គាម ពិសិដ្ឋ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល