ព័ត៌មានអន្តរជាតិ ៖ អាកាសយានដ្ឋាន អន្តរជាតិ The Aspen/Pitkin County Airport បានចេញ ផ្សាយវីដេអូ កាលពីថ្ងៃអង្គារ កន្លងទៅនេះ ស្តីពីទិដ្ឋភាព ដ៏គួរអោយរន្ធត់ អំឡុងពេល មានសោក នាដកម្មធ្លាក់យន្តហោះ កាលពីអំឡុងខែនេះ ទីភ្នាក់ងារសារព័ត៌មាន Liveleak បានគូសបញ្ជាក់ អោយដឹងយ៉ាងដូច្នេះ ។

គួររំឭកផងដែរថា ជាមួយនឹង ឧបទ្ទេវហេតុធ្លាក់យន្តហោះ Canadair CL-600 មួយនេះ នៅឯអា កាសយានដ្ឋាន អន្តរជាតិ The Aspen/Pitkin County Airport ក្រុង Aspen រដ្ឋ Colorado សហរដ្ឋ អាមេរិក កាលពីពេលកន្លងទៅនេះ បានបណ្តាលអោយ មនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈពីរ នាក់ផ្សេងទៀត រងរបួស ពោលគឺ ជួបនឹងឧបទ្ទេវហេតុ អំឡុងពេលនៃការចុះចត ផ្ទាល់តែម្តង ។

បន្ថែមពីលើនេះ បើយោងតាមសម្តី ក្រុមអ្នកស៊ើបអង្កេត បានអះអាងអោយដឹងថា អ្នកទាំងបីនាក់ បើតាមការអោយដឹង គឺជា អ្នកបើកយន្តហោះ ហើយពួកគេ បានធ្វើដំណើរមកក្រុង Aspen ដោយ ផ្តើមចាកចេញពី ប្រទេស ម៉ិកសិក គោលបំណង ដើម្បីមកទទួល ក្រុមគ្រួសារ និងមិត្តភក្កិ។ ដោយឡែក ពុំទាន់ មានសេចក្តីរាយការណ៍ ច្បាស់នៅឡើយនោះទេ ថាតើ នរណាម្នាក់ ក្នុងចំនោម ៣ នាក់នោះ ជាអ្នកបញ្ជាយន្តហោះ អោយពិតប្រាកដ ។ ខាងក្រោមគឺជាខ្សែអាថ៍វីដេអូ ជ្រាបកាន់ តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

<object width="491" height="421" data="http://www.youtube.com/v/IiE7TweCo0c&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/IiE7TweCo0c&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak