បច្ចុប្បន្ន បច្ចេកវិទ្យាបោះពុម្ភ 3D លែងនៅជារបស់ចម្លែកទៀតនោះទេ ប៉ុន្ដែ ខណៈដែលបណ្ដា
ក្រុមហ៊ុនវិស្វកម្ម កំពុងតែប្រកួតប្រជែងគ្នាអំពីរចនាសម្រាប់អាគារ 3D ក្រុមហ៊ុនមួយនៅប្រទេស
ចិន ឈ្មោះ WinSun បានបោះពុម្ភជាស្ថាពរនូវអាគារថ្មីស្រឡាងរបស់ខ្លួន។

កាលពីខែមិនាឆ្នាំ ២០១៤ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួនបានបោះពុម្ភដោយជោគជ័យនូវ
អាគារចំនួន ១០ ដោយប្រើពេលត្រឹមតែ ២៤ម៉ោង។ ការបោះពុម្ភអាគារនេះ ត្រូវបានគេប្រើប្រាស់
ម៉ាស៊ីនបោះពុម្ភមួយគ្រឿង និងវត្ថុធាតុចំបាច់សម្រាប់ការសាងសង់ ដូចជាកញ្ចក់ គ្រឿងសំណល់
ឧស្សាហកម្ម និងវត្ថុធាតុពិសេស ជួយធ្វើឱ្យរឹង ដើម្បីបោះពុម្ភផ្នែកនិមួយៗរបស់អាគារ។

ថ្មីៗនេះ ក្រុមហ៊ុន WinSun បានបន្តបញ្ជាក់អំពីប្រសិទ្ធភាពការងារបោះពុម្ភ 3D របស់ខ្លួន ដោយ
បានឧទ្ទេសនាមនូវអាគារថ្មី កំពស់ ៥ជាន់ និងវីឡាមួយខ្នង មានទំហំ ១.១០០ម៉ែត្រក្រឡា ដែល
មានរបស់ប្រើប្រាស់ក្នុង និងក្រៅអាគារ នៅតំបន់ឧស្សាហកម្ម Suzhou ។

ម៉ាស៊ីនបោះពុម្ភខាងលើ ត្រូវបានអភិវឌ្ឍដោយ Ma Yihe ជាអ្នកបង្កើតម៉ាស៊ីនបោះពុម្ភ 3D ក្នុង
រយៈពេល ១ទសវត្សរ៍កន្លងមកនេះ។ ម៉ាស៊ីននេះ បោះពុម្ភផ្នែកនិមួយៗរបស់អាគារ ហើយក្រោយ
មក វាត្រូវបានគេដំឡើងនៅនឹងកន្លែង និងសម្រេចជាស្ថាពរដោយប្រើដែកថែប និងវត្ថុធាតុចំបាច់
ផ្សេងៗ ដើម្បីឱ្យត្រូវទៅតាមស្ដង់ដានៃការសាងសង់។

បើទោះជាក្រុមហ៊ុននេះ មិនទាន់បង្ហើបឱ្យដឹងអំពីសមត្ថភាពរបស់ម៉ាស៊ីន ប៉ុន្ដែ យោងតាមបណ្ដា
រូបថត ដែលក្រុមហ៊ុនបានបញ្ចេញឱ្យដឹង គេឃើញថា ផ្នែកនិមួយៗរបស់អាគារ មានទំហំធំគួរ
សម។

WinSun ឱ្យដឹងថា បច្ចេកវិទ្យានេះ ជួយសំចៃវត្ថុធាតុសំណល់ពីការសាងសង់ ពី ៣០ ទៅ ៦០% ហើយអាចកាត់បន្ថយពេលវេលានៃការផលិត ពី ៥០% ទៅ ៧០% និងកាត់បន្ថយប្រាក់ចំណាយ
ក្នុងការសាងសង់ ពី ៥០% ទៅ ៨០%។ ប្រាក់ចំណាយសរុប សម្រាប់ការសាងសង់វីឡាមួយខ្នង
ដែលមានទំហំដូចក្នុងរូបថត គឺប្រហែល ១៦១.០០០ដុល្លារអាមេរិក។

ការដំឡើងអាគារ បន្ទាប់ពីផ្នែកនិមួយៗ ត្រូវបានគេបោះពុម្ភរួច

ទំព័រ polotdesignco អះអាងថា នេះជាម៉ាស៊ីនបោះពុម្ភ 3D ខ្នាតយក្ស របស់ក្រុមហ៊ុន WinSun

ក្រុមហ៊ុនខាងលើ បន្ថែមថា ក្នុងពេលខាងមុខ ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីសាងសង់
សំណង់ធំជាងនេះ ក្នុងនោះក៏មានអាគារខ្ពស់កប់ពពកផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Ibtimes