ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៥៥ ឆ្នាំ បុរសម្នាក់ និយាយពីថា សំណាងហួស ព្រោះថា គាត់ មិនបានស្លាប់ បាត់បង់ជីវិតអ្វីនោះទេ ក្រោយពីទទួលការ វះកាត់ បានជោគជ័យ បន្ទាប់ពី គ្រោះថ្នាក់ចៃ ដន្យ ដែកគោល ចាក់ដោត ចូលទៅក្នុងលលាដ៍ ក្បាល របស់គាត់ មានជម្រៅដល់ទៅ ៨ ស.ម ឯណោះ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះរូបនេះ មានឈ្មោះថា លោក Yang ខណៈពេល បច្ចុប្បន្ននេះ គាត់ក៏ កំពុងតែ សម្រាកព្យាបាល របួស នៅឯមន្ទីរពេទ្យ មួយកន្លែង នៅក្នុងក្រុង Nanjing នាខេត្ត Jiangsu ប្រទេសចិន ពោលគឺ ធ្វើការសម្រាក ព្យាបាល មុខរបួស ក្រោយពី ទទួលការ ធ្វើការវះកាត់ បានជោគ ជ័យ ពីក្រុមវេជ្ជបណ្ឌិត ជំនាញខាង ខួរក្បាល ។

អ្វីដែលជាភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះគឺថា គាត់ពិតជា មិនបានដឹងភ្លាមៗ ថា មានដែក គោលចាក់ដោត ចូលទៅក្នុងសាច់របស់ខ្លួននោះទេ រហូតទាល់តែ គាត់មានអារម្មណ៍ ថាឈឺចុកចាប់ ទើបគាត់រត់ទៅ អោយពេទ្យ ជួយ ពោលគឺ ធ្វើការស្កេន នឹងរកអោយឃើញថា មានដែកគោល ចាក់ ដោតចូលទៅក្នុងលលាដ៍ក្បាល របស់គាត់ មានជម្រៅដល់ទៅ ៨ ស.ម ឯណោះ ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ ដែកគោលចាក់ដោត ចូលទៅក្នុងខ្លួន របស់គាត់ លើកនេះ អាចកើត ឡើងទៅបាន ខណៈពេល មានគ្រោះថ្នាក់ចៃដន្យ អំឡុងពេល ដែលគាត់ បានតុបតែង ផ្ទះដោយខ្លួន ឯង ពោលគឺ នៅពេលដែលគាត់ បានប្រើម៉ាស៊ីនកាត់ (cutting machine) ដោយនៅក្នុងនោះ ដែកគោល បានបាញ់ និងហោះចេញ ពីក្នុងនោះ ផ្ទាល់តែម្តង ៕

<object width="482" height="413" data="http://www.youtube.com/v/MUHlW07bn7Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/MUHlW07bn7Y&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ