ភ្នំសន្ទូច គឺជាតំបន់ទេសចរណ៍ ដ៏ពេញនិយមមួយ ដែលសម្បូរទៅដោយទេសភាព ដ៏ស្រស់
ត្រកាល ដែលមានទីតាំងស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀ ក្នុងខេត្តកំពង់ឆ្នាំង។

ភ្នំសន្ទូច ជាកន្លែងកំសាន្តរីករាយមួយ ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាកន្លែងតែ
មួយគត់ ដែលត្រូវបានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាច្រើនស្គាល់ដោយសារ តំបន់នេះ
ពោរពេញដោយទិដ្ឋភាពស្រស់ស្អាត និង ខ្យល់អាកាសបរិសុទ្ធ។

អ្នកនឹងត្រូវធ្វើដំណើរចម្ងាយ ៣គីឡូម៉ែត្រ ពីទីរួមខេត្ត ឬប្រហែល៩៤គម ពីភ្នំពេញដើម្បីទៅ
ដល់រមណីយដ្ឋានភ្នំសន្ទូចនេះ។ ភ្នំសន្ទូច គឺជារមណីយដ្ឋាន ធម្មជាតិ និង វប្បធម៌ដ៏ស្រស់
ស្អាតមួយ ដែលផ្តល់ឲ្យភ្ញៀវទេសចរ និងអ្នកស្រុក នូវផាសុកភាព និង ការសម្រាកលំហែ
កាយ ពីភាពស្មុគស្មាញប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធិភាព។

អ្នកស្រុកនៅទីនោះ ជាធម្មតាទៅលេងភ្នំសន្ទូច ដោយសារភាពស្ងប់ស្ងាត់ និងមានទីតាំងដ៏
អំណោយផល។ មានផ្ទាំងថ្មធំៗជាច្រើនដែលទាក់ទងនឹងរឿងព្រេងនៅទីនេះ។ កន្លែងនេះ
មានទេសភាពស្រស់ស្អាត នាំឲ្យ មានការថតខ្សែភាពយន្ត និង ចម្រៀងកាយវិការជាច្រើន
នៅលើភ្នំសន្ទូចនេះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ ក្នុងព្រៃជ្រៅ សម្បូរដោយសត្វ និង ព្រៃឈើ ធំៗ គ្រប់ប្រភេទ លំផាត់
-តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ដែលមានក្នុងរឿងព្រេងនិទានខ្មែរ

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia.

តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង
ព្រេងនិទានខ្មែរ ភ្នំសន្ទួច