CamNews

ក្ដៅៗ៖ ចាប់មន្ដ្រី នគរបាលម្នាក់ ពាក់ព័ន្ធពីបទ ប្លន់

ភ្នំពេញ ៖ មន្ដ្រីនគរបាលម្នាក់ ដែលសមត្ថ កិច្ចលួចបង្ហើបថា បម្រើការងារ នៅអង្គភាព ភស្ដុភា ក្រសួងមហាផ្ទៃ និងមាន ឪពុកជាមន្ដ្រី នគរបាលច្រកត្រញំងថ្លឹង ខេត្ដកំពង់ចាម នោះ ត្រូវបានចាប់ខ្លួននិងដកហូតម៉ូតូគ្មាន ស្លាកលេខមួយគ្រឿង ដែលជាប់ពាក់ព័ន្ធទៅ នឹងសកម្មភាពប្លន់កាលពីពេលកន្លងទៅ ។

ជនសង្ស័យរូបនេះ ត្រូវបាននគរបាល ខណ្ឌចំការមន ឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៥ ប៉ុន្ដែដោយសារ សំណុំរឿង ពាក់ព័ន្ធទៅនឹងបទល្មើសនៅខណ្ឌ៧មករា នោះ ទើបនគរបាលខណ្ឌ៧មករា បានមក យកពីខណ្ឌចំការមន ដើម្បីធ្វើការសួរនាំបន្ដ និងចាត់វិធានការតាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូបនៅ ខណ្ឌ៧មករា បានបញ្ជាក់ថា ជនសង្ស័យរូប ឈ្មោះប៉ាល់ សីហា ហៅតុលា អាយុ២៥ឆ្នាំ មុខរបរបច្ចុប្បន្នជាមន្ដ្រីនគរបាលនៅក្រសួង មហាផ្ទៃ ដែលប្រភពព័ត៌មានខ្លះអះអាងថា បម្រើការងារ នៅនាយកដ្ឋានភស្ដុភា ។

តាមមន្ដ្រីនគរបាលរូបនេះ ដំបូងឡើយ សមត្ថកិច្ចខណ្ឌចំការមន កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានដាក់ គោលដៅឆែក អាវុធជាតិផ្ទុះនៅតាមដងផ្លូវសាធារណៈ ស្រាប់តែប្រទះឃើញជនសង្ស័យរូបនេះ ជិះ ម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ខ្មៅ គ្មានស្លាក លេខ គ្មានកញ្ចក់ ក៏សម្រេចធ្វើការដកហូត ម៉ូតូទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ។

តាមមន្ដ្រីនគរបាលដដែលនេះ ក្រោយពី សមត្ថកិច្ចបានដកហូតម៉ូតូរបស់ខ្លួន យកទៅ រក្សាទុកជាបណ្ដោះអាសន្ននោះ ជនសង្ស័យ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ បានចូលខ្លួនទៅ ដោយស្រាយនិងចង់យកម៉ូតូត្រឡប់មកវិញ ប៉ុន្ដែពេល សមត្ថកិច្ចសួរឈ្មោះដឹងហើយក៏ ឃាត់ខ្លួនជាបណ្ដោះអាសន្ន ពីព្រោះឈ្មោះ ជនសង្ស័យស្ថិត នៅក្នុង សំណុំរឿងប្លន់នៅដៃ សមត្ថកិច្ចខណ្ឌ៧មករា ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានបន្ដទៀតថា ក្រោយពីខាងនគរបាល ខណ្ឌចំការមន ផ្ដល់ព័ត៌មានពីមុខ សញ្ញានេះ រួចមក នគរបាលខណ្ឌ៧មករា បានទៅយក ជនសង្ស័យបន្ដធ្វើការសួរនាំ និងដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យ រូបនេះ ធ្លាប់បានចូលរួមប្លន់នាពេលកន្លងទៅ ជាមួយសាច់ញាតិរបស់ខ្លួន ដែលខ្លះប្រភព ខ្លះអះអាងថា ជាប្អូនប្រុសបង្កើត ហើយប្អូន ប្រុសរបស់គេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិង ត្រូវ បានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធ នាគាររួចហើយ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយ នេះ ដើម្បីពង្រឹងបញ្ហាសន្ដិសុខនិងសណ្ដាប់ ធ្នាប់សាធារណៈ ក៏ដូចជា ចូលរួមកាត់បន្ថយ បទល្មើស អាជ្ញាធរនិងសមត្ថកិច្ចចម្រុះរាជ ធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យ នៅតាមផ្លូវសាធារណៈ ដោយធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះ ហើយលទ្ធផលមុខសញ្ញា ផ្សេងៗនិងវត្ថុតាងជាច្រើន ត្រូវបានឃាត់ខ្លួន  និងដកហូតទាំងបទល្មើសគ្រឿងញៀននិង ប្លន់ប្រដាប់អាវុធជាដើម ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល