ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានថ្លែងថា នៅថ្ងៃអង្គារនេះ ក្រុមការងារទាំងអស់ កំពុង ផ្តោត ទៅកាន់ ភាគខាងត្បូង សមុទ្រឥណ្ឌា ទីដែលយន្តហោះ MH-370 ធ្លាក់ បន្ទាប់ពី លោកនា យក រដ្ឋមន្រ្តី ម៉ាឡេស៊ីបានប្រកាស កាលពីយប់ថ្ងៃចន្ទថា យន្តហោះ MH370 ដែលបានបាត់ខ្លួន ពិតជាបានធ្លាក់ ចូលទៅក្នុងមហាសមុទ្រឥណ្ឌា រួមនឹងថ្លែងថា រដ្ឋាភិបាល មានការសោក ស្តាយ ដែលជូនដំណឹងថា អ្នកនៅលើយន្តហោះទាំងអស់ គ្មានអ្នកណាម្នាក់ មានជីវិតរស់រានទេ ។

នៅថ្ងៃអង្គារ ទី ២៥ ខែ មីនា នេះ នៅមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងប៉េកាំង ក្រុមគ្រួសារអ្នក ដំ ណើរ ជនជាតិចិន បានផ្ទុះ កំហឹងបានធ្វើបាតុកម្មតវ៉ា ដោយបានស្រែកចាត់ទុករដ្ឋាភិបាល និង ក្រុមហ៊ុន ហោះហើរ ម៉ាឡេស៊ីថា ជា ឃាតករ ។ ក្រសួងការបរទេសចិន ក៏ហាក់នៅមានមន្ទិល សង្ស័យ និង បានទាមទារឲ្យ រដ្ឋាភិបាលម៉ាឡេស៊ីផ្តល់រាល់ភស្តុតាង និងទិន្នន័យ ដែលអះអាង បញ្ជាក់ថា យន្តហោះ MH370 ពិតជាបានធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌា ។ គេនៅមិនទាន់ដឹងពី មូលហេតុ ដែលធ្វើឲ្យយន្តហោះប្តូរទិសដៅ និង ត្រូវធ្លាក់ចូលក្នុងមហាសមុទ្រទេ ។ គេនៅរង់ ចាំ មើល ទិន្នន័យ និងស្តាប់សំឡេង ដែលគេអាចរកឃើញ នៅក្នុងប្រអប់ខ្មៅសិន។

ជាទូទៅយន្តហោះមានប្រអប់ខ្មៅពីរ ! មួយសម្រាប់ថត ទុករាល់ សកម្មភាពធ្វើដំណើរ របស់យន្ត ហោះ និង មួយទៀត គឺថតសំឡេងរបស់អ្នកបើកយន្តហោះ នៅក្នុងបន្ទប់បញ្ជាយន្តហោះ។ បញ្ហា គឺនៅ ត្រង់ប្រអប់ខ្មៅនេះតែម្តង ព្រោះ ថា យន្តហោះ MH370 របស់ម៉ាឡេស៊ី មាន ប្រអប់ខ្មៅពីរ ដែល មាន អាយុត្រឹម ៣០ ថ្ងៃ ។ មានន័យថា ចាប់តាំងពីពេលដែល វាធ្លាក់ទៅប៉ះទឹក នោះវានឹង អាចផ្តល់ សញ្ញា Beep Beep ក្នុងរយៈពេល ៣០ ថ្ងៃ ។ បច្ចុប្បន្ន នៅសល់តែជាង១០ថ្ងៃទៀត ប៉ុណ្ណោះ ដែលប្រអប់ខ្មៅអាចបញ្ជូនសញ្ញាទៅខាងក្រៅ ក្នុងរយៈបរិវេណ ២ ទៅ៣គីឡូម៉ែត្រ។ ក្នុង ការស្វែងរកដ៏សកម្មនោះ សហរដ្ឋអាម៉េរិក បានបញ្ជូនឧបករណ៍តាមដានរកប្រអប់ខ្មៅ ដែលមាន សមត្ថភាពស្វែងរក ដល់ជំរៅជាង ៦០០០ម៉ែត្រ ។ ប្រអប់ខ្មៅ ជាប្រអប់ដែលសំខាន់បំផុត ដើម្បី ដឹងរឿងរ៉ាវនៃការប្តូរទិសដៅហោះហើររបស់ខ្លួន និង ធ្លាក់យន្តហោះដ៏អាថ៌កំបាំងនេះ។

កាលពីជាង១០ថ្ងៃមុន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយថា យន្តហោះម៉ាឡេស៊ី ត្រូវបានបញ្ជា ដោយមនុស្ស ដែលមានជំនាញ ខាងការហោះហើរនិងមានចេតនា បើកយន្ត ហោះចេញខុសពី គន្លង ដែលត្រូវធ្វើដំណើរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល