យ៉ាងហោចណាស់មានមនុស្សស្លាប់ម្នាក់ និងរងរបួស ១១៧នាក់ខណៈដែលរថភ្លើងដឹក
អ្នកដំណើរបានបុកគ្នានៅឯក្រុង Amsterdam ប្រទេស ហូឡង់កាលពីថ្ងៃទីសៅរ៍កន្លងទៅ។

គ្រោះថ្នាក់នេះបានកើតឡើងនៅក្បែរ Sloterdijk ដែលជាតំបន់ភាគខាងលិចរបស់ទីក្រុង
Amsterdam ។ ហេតុការណ៍នេះបានធ្វើអោយដំណើរតាមរថភ្លើងពី Amsterdam និង
The Hague រួមជាមួយនឹងព្រលានយន្ដហោះ Schiphol ត្រូវផ្អាកដំណើរការមួយរយៈ។

យោងតាមសេចក្ដីរាយការណ៍ពីប្រភពនានាបានអោយដឹងថា ក្នុងចំណោមអ្នករងរបួស
គឺមានចំនួន ៤០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកអ្នកដែលបានស្លាប់ក្នុងហេតុការណ៍
នេះគឺលោកយាយម្នាក់ដែលមានអាយុ ៦៨ឆ្ន។

ដោយសារតែមានអ្នករងរបួសធ្ងន់រហូតដល់ ៤០នាក់ គេសន្និដ្ឋានថា ចំនួននាក់ស្លាប់នឹង
អាចកើនឡើងច្រើនជាងនេះ៕
<object style="display: block; margin-left: auto; margin-right: auto;" width="350" height="300" data="http://www.youtube.com/v/player_embedded&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/player_embedded&rel=1" /></object>

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters, AP,YT