ភ្នំពេញ៖ ក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិតរបស់ខ្លួន តាមរយៈការ លេបថ្នាំ
ដោយសារតែខឹងនឹងឪពុកចុង ចាប់រំលោភ អស់រយៈពេលជាង៣ខែ មកហើយ ខណៈដែលខ្លួន
មានគូដណ្តឹងរួចទៅហើយ ហើយត្រូវបានគូដណ្តឹង សុំផ្តាច់ពាក្យ ។ ប៉ុន្តែក្មេងស្រី រងគ្រោះរូបនេះ
ត្រូវបានជួយសង្គ្រោះទាន់ នៅមន្ទីរពេទ្យរុស្ស៊ី ខណៈកម្លាំង សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ឪពុក
តិរិច្ឆាន ។ហេតុការណ៍ ដែលគួរឲ្យអាណិតអាសូ ដល់ក្មេងស្រី រងគ្រោះ ខាងលើនេះ បានកើតឡើង
នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅ ភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ ស. ស ព អាយុ១៧ឆ្នាំ រស់នៅផ្ទះជួល ភូមិបាគូ សង្កាត់ ស្ពានថ្ម
ខណ្ឌដង្កោ និងមានគូដណ្តឹង ស្នាក់នៅក្រុងតាខ្មៅ ។ ប៉ុន្តែក្នុងរយៈពេល ៣ខែមកនេះ នារីរងគ្រោះ
ត្រូវបានឪពុកចុង របស់ខ្លួន ធ្វើសកម្មភាព ចាប់រំលោភបានសម្រេច ដែលនាំ ឲ្យនាងមានការតូចចិត្ត
រហូតដល់ រកផ្លូវបញ្ចប់ ជីវិតតាមរយៈការ លេបថ្នាំសម្លាប់ ខ្លួនតែមុ្តង។ មូលហេតុដែលនាងសម្រេច
ចិត្តធ្វើសកម្មភាពបែបនេះ ដោយសារសកម្មភាពឪពុក ចុងចាប់រំលោភ នាងបានលេចឮព័ត៌មានដល់
គូដណ្តឹង របស់នាង ហើយគូដណ្តឹងនាង សុំផ្តាច់ពាក្យពីនាងវិញ លើសពីនេះដោយសារនាងមានការ
ខ្មាស់អៀន នឹងអ្នកស្រុកភូមិ ផងនោះ ក៏សម្រេចលេបថ្នាំផ្តាច់ជីវិតខ្លួនឯងតែម្តងទៅ។ យ៉ាងណាក៏
ដោយ ក្មេងស្រីរងគ្រោះ រូបនេះ ត្រូវបានសាច់ញាតិ និងបងប្អូន ឃើញទាន់ និងជួយដឹកបញ្ជូនទៅ
កាន់មន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរណាស់។

គួរបញ្ជាក់ថានារីរងគ្រោះត្រូវឪពុកចុងធ្វើសកម្មភាពចាប់រំលោភនោះ យូរណាស់មកហើយនៅចំណុច
ផ្ទះជួលសង្កាត់ជ័យជំនះ ក្រុងតាខ្មៅ រហូតនៅថ្ងៃ ទី២០ខែមេសា ឆ្នាំ ២០១៣នេះ រឿងរ៉ាវរបស់នាង បានបែកធ្លាយឮដល់គូដណ្តឹងរបស់នាង ធ្វើឲ្យនាងមានការអៀនខ្មាស នឹងតូចចិត្តជាឪពុក ផងនោះក៏
សម្រេច លេបថ្នាំ ធ្វើអត្តឃាតខ្លួនឯងនៅក្នុងភូមិ ជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ យ៉ាង
ណាមិញ ឪពុក តិរិច្ឆាន ដែលដែលគេស្គាល់ថា មានឈ្មោះ រិន អាយុជាង ៤០ឆ្នាំ ពេលនេះត្រូវ បាន
សមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល