ភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើល ស្រែកថា ចោរៗរួចមក ធ្វើឱ្យកម្លាំងសមត្ថ កិច្ចមូលដ្ឋានប៉ុស្ដិ៍ សង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា ចុះទៅជួយអន្ដរាគមន៍ ភ្លាមៗ ស្មាន តែមានករណីចោរលួចម៉ូតូ ឬប្លន់ ក្នុងទឹកដី របស់ខ្លួន ប៉ុន្ដែ ពេលចុះទៅសួរនាំគឺជារឿង ស្នេហាត្រីកោណទៅវិញ ដែលនារីម្នាក់ មាន គូដណ្ដឹងជិតរៀបការ ទៅហើយនោះ បែរជា លួចមានសង្សារ ហើយដឹកដៃគ្នាពីខេត្ដ កំពង់ចាម ឆ្ពោះមករាជធានីភ្នំពេញក៏ត្រូវ បានបងប្អូន និងបុរសជាគូដណ្ដឹងឃើញហៅ ឱ្យឈប់ ប៉ុន្ដែមិនឈប់ មានតែស្រែកចោរៗ តែម្ដងទៅ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ករណីភ្ញាក់ផ្អើលខាងលើ នេះបានកើត ឡើង កាលពីវេលាម៉ោងជាង ១២រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅចំណតរថយន្ដផ្សារអូរ ឫស្សី សង្កាត់ អូរឫស្សីទី១ ខណ្ឌ ៧មករា ។

សេចក្ដីរាយការណ៍ បានបន្ដទៀតថា មុនពេលមានរឿងនេះកើតឡើង នារីម្នាក់ ដែលគេមិនដឹង និង ស្គាល់អត្ដសញ្ញាណរួម ជាមួយសង្សាររបស់ខ្លួន បាននាំគ្នា ធ្វើដំណើរ ពីខេត្ដកំពង់ចាម ឆ្ពោះមករាជ ធានីភ្នំពេញ ដោយចុះនៅបេនរថយន្ដក្រុងផ្សារអូរឫស្សី រួចហើយនាំគ្នាប្រុងបន្ដដំណើរទៅកន្លែង ផ្សេង ។ ប៉ុន្ដែ គាប់ជួន ត្រូវបានបងប្អូន និង គូដណ្ដឹងរបស់នាងឃើញ ដោយធ្វើដំណើរ ជាមួយប្រុសផ្សេង នោះ ក៏នាំគ្នាហៅឱ្យ ឈប់ បែរជានារីរូបនេះមិនព្រមឈប់ ទើប សាច់ញាតិ និង គូដណ្ដឹងស្រែកថា ចោរៗតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើល និងចុះមក ជួយអន្ដរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ។

ជុំវិញករណីខាងលើនេះ អធិការនគរ បាលខណ្ឌ ៧មករា លោក យិន សាន បាន ថ្លែងឱ្យដឹងថា ចំពោះហេតុការណ៍នេះមិន មែនជាករណីប្លន់ ឬលួចនោះទេ គឺជារឿង ស្នេហារវាងបុរស និងស្ដ្រី ២នាក់ ហើយត្រូវបងប្អូនរបស់គេឃើញ ហៅមិនឈប់ស្រែក ថា ចោរតែម្ដងទៅ ។

លោក យិន សាន បានបញ្ជាក់ថា ក្រោយពីចុះទៅសួរនាំនៅកន្លែងកើតហេតុ សមត្ថកិច្ចក៏បាននាំពួកគេ ទៅសម្រប សម្រួល និងដោះស្រាយនៅសាលាសង្កាត់ អូរឫស្សីទី១ រួចហើយក៏ត្រឡប់ទៅវិញ ដោយ គ្មានបញ្ហាអ្វីកើតឡើងនោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល